ស្វែងយល់ដឹងពីជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមចែកចែញជា បីប្រភេទគឺ៖ ជំងឺទឹកនោមផ្អែមប្រភេទ១ (Diabetes mellitus Type 1), ជំងឺទឹកនោមផ្អែមប្រភេទ២ (Diabetes mellitus Type 2) និងជំងឺទឹកនោមផ្អែមពេលមានផ្ទែពោះ(Gestational diabetes)

១.ទឹកនោមផ្អែមប្រភេទ១(Diabetes mellitus Type 1)

ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាជំងឺដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន (Insulin) ឬ លំពែងមិនផលិតអាំងសុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះប៉ុន្តែគេជឿថាវាទាក់ទងទៅនឹងកត្តាហ្សែន (Genetic) របបអាហារ និងកត្តាបរិស្ថាន។ កត្តារួមផ្សំមួយចំនួនទៀតមាន ប្រវត្តិគ្រួសារមានកើតទឹកនោមផ្អែម ការបំផ្លាញអាំងស៊ុយលីនដោយប្រពន្ធ័ភាពស៊ាំ (autoimmune destruction) ជាដើម។ ជំងឺទឹមនោមផ្អែមប្រភេទ១ត្រូវបានគេធ្វើរោគវិនិច្ឆ័យតាមរយះការពិនិត្យជាតិស្ករក្នុងឈាម (Blood Sugar) កម្រិតភាគរយជាតិស្ករនៅក្នុងឈាម(HbA1C) និងតេស្ត autoantibodies លើ មុខងារលំពែង។ ផលវិបាកផលវិបាកស្រូចស្រាវមានក្អូត ចុកពោះខ្លាំង ខ្សោយអស់កំលាំង ការបាត់បង់ជាតិទឹកដែលអាចបណ្តាលឲ្យសន្លប់។ ផលវិបាករយះពេលយូរមាន ជំងឺបេះដូងសរសៃឈាម(heart disease) ជំងឺស្ទះឬដាច់សរសៃឈាមខួរក្បាល (stroke) វិបត្តិតម្រងនោម (kidney failure) ដំបៅជើង (foot ulcers)។

២.ទឹកនោមផ្អែមប្រភេទ២ (Diabetes mellitus Type 2)

ជំងឺទឹកនោមផ្អែមប្រភេទ២ ត្រូវបានគេស្គាល់ថាជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម (High Blood Sugar) ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន (Insulin Resistance) និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សំរាប់ការប្រើប្រាស់។ រោគសញ្ញាសំខាន់ៗរបស់នៃជំងឺនេះរួមមាន៖ ការស្រេកទឹកខ្លាំង(increased thirst) ស្រកគីឡូច្រើន (weight loss) ឆាប់ឃ្លានអាហារ (increased hunger) អស់កំលាំង និងអាចមានដំបៅជាពិសេសនៅជើង។ ការមិនបានព្យាលបាល និងគ្រប់គ្រងជាតិស្ករឲ្យត្រលប់មកភាពធម្មតាវិញរយះពេលយូរអាចបណ្តាលឲ្យមានផលវិបាកមួយចំនួនដូចជា៖ជំងឺបេះដូងសរសៃឈាម (heart disease) ការស្ទះ ឬដាច់សរសៃឈាមខួរក្បាល (strokes) ប៉ះពាល់ភ្នែក (diabetic retinopathy) ខ្សោយតម្រងនោម (kidney failure) និងការខ្សោយចរន្តឈាមទៅកាន់អវយវៈដែលជាហេតុនាំឲ្យមានការកាត់សិរីរាង្គ (amputations)។ អ្នកដែលធាត់ខ្លាំង(obesity) មិនបានហាត់ប្រាណទៀងទាត់ប្រឈមនិងការកើតជំងឺទឹកនមផ្អែមប្រភេទ២ហើយមនុស្សមួយចំនួនទៀតបណ្តាលមកពីកត្តាហ្សែន (genetically) និងផលវិបាកផ្សេងទៀត។ ជំងឺទឹកនោមផ្អែមប្រភេទ២មាន៩០%ច្រើនជាងជំងឺទឹកនោមផ្អែមប្រភេទ១ និងទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះដែលមានតែ១០%នៃអ្នកជំងឺទឹកនោមផ្អែមទាំងអស់។

៣.ជំងឺទឹកនោមផ្អែមពេលមានផ្ទែពោះ(Gestational diabetes)

ជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះគឺជាលក្ខខណ្ឌមួយដែលស្រ្តីម្នាក់មិនមានជំងឺទឹកនោមផ្អែមពីមុន តែចាប់ផ្តើមលើសជាតិស្ករក្នុងឈាមនៅមានផ្ទៃពោះ។មូលហេតុដែលបណ្តាលឲ្យកើតមានជំងឺនេះដោយសារ ការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន(Insulin Resistance) និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់។ ផលវិបាកដែលអាចកើតមានដូចជា៖ បម្រុងក្រឡាភ្លើង បញ្ហាផ្លូវចិត្ត ប្រឈមនឹងការវះកាត់ពេលសម្រាលកូន(Caesarean section)។ វិធីបង្ការជំងឺនេះគឺតាមរយះការរក្សាទម្ងន់សុខភាព និងការហាត់ប្រាណទៀងទាត់អាចជួយកាត់បន្ថយកត្តាប្រឈម​នៃការកើតជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះបានមួយកម្រិត។

ជំងឺទឹកនោមផ្អែមបានសំលាប់មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ របាយការណ៍បូកសរុបចំនួនអ្នកើតជំងឺទឹកនោមផ្អែមឆ្នាំ២០១៧បានបង្ហាញថាមានអ្នកកើតជំងឺនេះរហូតដល់៤២៥លាននាក់ទូទាំងពិភពលោក។ អ្នកដែលមានបញ្ហានេះត្រូវប្រើប្រាស់ថ្នាំពេញមួយជីវិតដើម្បីគ្រប់គ្រងស្ករនៅក្នុងឈាមឲ្យនៅកម្រិតធម្មតា និងការពារផលវិបាកផ្សេង។

បច្ចុប្បន្ននៅលើពិភពលោកមិនទាន់មានថ្នាំព្យាបាលជម្ងឺទឹកនោមផ្អែមនៅឡើយទេ។ តែយើងអាចការពារមិនឲ្យកើតជំងឺនេះតាមរយះ ការរក្សាទម្ងន់សុខភាព ហាត់ប្រាណឲ្យបានទៀងទាត់ ការញ៉ាំអារហារត្រឹមត្រូវ និងការតាមដានស្ករនៅក្នុងឈាម (Blood Sugar) ជាពិសេសកំហាប់ភាគរយស្ករនៅក្នុងឈាម (HbA1C) ឲ្យបានយ៉ាងតិច៦ខែទៅ១ឆ្នាំម្តង។

ប្រភព៖  https://en.wikipedia.org/wiki/Main_Page

Share this post