ជំងឺដាច់សរសៃឈាមខួរក្បាល Ischemic stroke

Ischemic stroke

ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅផ្នែកណាមួយនៃខួរក្បាលរបស់អ្នកត្រូវបានរំខានឬកាត់បន្ថយ ជាហេតុធ្វើឲ្យមានការរំខានដល់ជាលិកាខួរក្បាលក្នុងការចាប់យកអុកស៊ីសែននិងសារធាតុចិញ្ចឹម។ កោសិកាខួរក្បាលចាប់ផ្តើមងាប់ក្នុងរយៈពេលប៉ុន្មាននាទី។

ជំងឺដាច់សរសៃឈាមខួរក្បាល ត្រូវការជាចំបាច់ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រហើយព្យាបាលអោយទាន់ពេលវេលា ទើបអាចកាត់បន្ថយការខូចខាតកោសិការខួរក្បាលនិងផលវិបាកផ្សេងទៀត។

ការព្យាបាលប្រកបដោយប្រសិទ្ធភាពអាចជួយការពារពិការភាពពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបានក្នុងកម្រិតភាគរយខ្ពស់។

រោគសញ្ញា

ប្រសិនបើអ្នក ឬក៍សមាជិកគ្រួសារ មានជំងឺដាច់សរសៃឈាមខួរក្បាលសូមយកចិត្តទុកដាក់ជាពិសេសទៅលើ ពេលវេលាដែលរោគសញ្ញាបានចាប់ផ្តើម ដែលអាចបង្ហាញដូចខាងក្រោម៖

សញ្ញា និងរោគសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាមរួមមាន៖

  • មានបញ្ហាក្នុងការនិយាយ និងពិបាកយល់ពីអ្វីដែលអ្នកដទៃកំពុងនិយាយ៖អ្នកអាចមានអាការៈដូចជា ការភាន់ច្រឡំពាក្យពេចន៍ ឬពិបាកយល់ពីការនិយាយ។
  • ស្ពឹកមុខ, ខ្វិនដៃឬជើង៖ អ្នកអាចមានអាការៈស្ពឹកស្រពន់ខ្សោយ វៀចមុខ ឬខ្វិនដៃ ជើង។ បញ្ហានេះច្រើនតែប៉ះពាល់ដល់ផ្នែកម្ខាងនៃរាងកាយរបស់អ្នក។ ព្យាយាមលើកដៃទាំងពីរដាក់លើក្បាលស្របពេលតែមួយ។ ប្រសិនបើដៃម្ខាងចាប់ផ្តើមធ្លាក់ អ្នកអាចនឹងមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ មួយចំហៀងមាត់របស់អ្នកអាចនឹងធ្លាក់ចុះនៅពេលអ្នកព្យាយាមញញឹម។
  • វិបត្តិនៃគំហើញដែលអាចកើតមានលើភ្នែកម្ខាង ឬទាំងសងខាង៖ អ្នកអាចមានអាការៈព្រិលភ្នែក ឬងងឹតក្នុងភ្នែកមួយ ឬទាំងសងខាង ឬអ្នកអាចមើលឃើញទ្វេរ។
  • ឈឺក្បាលខ្លាំង៖ ចាប់ផ្តើមឈឺក្បាលខ្លាំងមួយរំពិច អាចមានមកជាមួយនូវការក្អួត វិលមុខ ឬសន្លប់ សញ្ញាទាំងនេះបង្ហាញថាអ្នកមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
  • វិបត្តបំលាស់ទី៖ អ្នកអាចជំពប់ជើងដួល ឬបាត់បង់ជំហរ រួមជាមួយការវិលមុខខ្លាំង។

ជម្រើសនៃការព្យាបាលមួយចំនួនមានប្រសិទ្ធភាពបំផុតនៅពេលដែលបានផ្តល់ឱ្យភ្លាមៗបន្ទាប់ពីរោគសញ្ញានៃជំងឺជំងឺដាច់សរសៃឈាមខួរក្បាលចាប់ផ្តើម។

  • មុខ៖ សុំឲ្យអ្នកជំងឺសើច តើមានភ្នែកណាមួយនៃមុខធ្លាក់ចុះ ឬទេ?
  • ដៃ៖ សុំឲ្យអ្នកជំងឺលើកដៃឡើងទាំងពីរ តើដៃម្ខាងធ្លាក់ចុះទៅក្រោមទេ? ឬមួយដៃម្ខាងមិនអាចលើកបាន?
  • ការនិយាយ៖ សុំឲ្យអ្នកជំងឺនិយាយតាមនូវប្រយោគសាមញ្ញមួយ តើគាត់ឆ្លើយបានត្រឹមត្រូវ ឬឆ្លើយបែបចំឡែក។
  • ពេលវេលា៖ ប្រសិនបើអ្នកសង្កេតមើលសញ្ញាទាំងនេះសូមស្វែងរកជំនួយវេជ្ជសាស្រ្តបន្ទាន់។

សូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់ប្រសិបើអ្នកមានសញ្ញា និងរោគសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាម ខួរក្បាល ទោះបីជាសញ្ញាទាំងនោះកើតមានហើយបាត់ទៅវិញ ឬបាត់ទៅវិញទាំងស្រុងក៍ដោយ។ ប្រសិនជាអ្នកសង្ស័យថា សាច់ញាត្តិ ឬមិត្តភក្តមានជំងឺគ្រោះថ្នាក់សរសៃឈាមសូមមើលថែអ្នកជំងឺដោយប្រុងប្រយត្ន័បំផុតក្នុងកំឡុង ពេលរងចាំគិលានុបដ្ឋាកសង្រ្គោះ និងវេជ្ជបណ្ឌិត។

Share this post