ក្រសួងប្រកាសស្វែងរកអ្នកដែលធ្លាប់ទៅហាងម៉ាស្សា Let’s Relex ទាំង ៣ ទីតាំង ទៅយកសំណាកជាបន្ទាន់!

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយនៅយប់ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសឲ្យអ្នកចូលទៅម៉ាហ្សានៅហាងម៉ាហ្សា Let’s Relex ចំនួន៣ ទីតាំងនៅរាជធានីភ្នំពេញឲ្យមកធ្វើតេស្ដរកកូវីដ-១៩ ជាបន្ទាន់ ក្រោយពីក្រសួងបានរកឃើញថា មានបុគ្គលិកហាងម៉ាហ្សានេះចំនួន៣នាក់បានឆ្លងកូវីដ-១៩។

នាយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកឃើញ ហាងម៉ាស្សាឈ្មោះ Let’s Relex Spa ដែលមានអាសយដ្ឋាននៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩ ម្នាក់ជាស្រ្តីជនជាតិចិន (មិនចាំថ្ងៃ) បានទៅប្រើប្រាស់សេវានៅទីនោះ។

ទីតាំងហាងម៉ាស្សាទាំង៣កន្លែង មានដូចតទៅ៖

១. ឡេតស៍រីឡេករីឡេកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ

២. ឡេតស៍រីឡេករីឡេកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

៣. ឡេសិរីឡេកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ១៩៩ ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយពីការយកវត្ថុសំណាកលើកទី១ បានចំនួន ៤៧នាក់ ដែលជាបុគ្គលិកមកពីសាខាទាំង ៣ ទីតាំងរបស់ហាងម៉ាស្សានេះ រួចមក (ទីតាំងទាំង ២ កន្លែងទៀត គឺមានអាសយដ្ឋានដូចខាងក្រោម ) ហើយហាងទាំង ៣ ទីតាំងនេះ ក៏មានការទទួលភ្ញៀវតាមទម្លាប់ ធម្មតាដោយមានការផ្លាស់ប្តូរបុគ្គលិកពីទីតាំងមួយទៅទីតាំងមួយក្នុងចំណោមទីតាំងទាំង ៣ ក្នុងរយៈពេលមួយសប្តាហ៍ម្តង។ ក្រោយការយកវត្ថុសំណាកលើកទី២ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លទ្ធផលវិភាគមន្ទីរពិសោធន៍បានបង្ហាញថា មានករណីវិជ្ជមាន វីរុសកូដ-១៩ លើបុគ្គលិកហាងម៉ាស្សានេះ ចំនួន ០៣ នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ ដើម្បីទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងបន្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដែល អាចនឹងមានការចម្លងទ្រង់ទ្រាយជាចង្កោមធំៗនៅក្នុងសហគមន៍ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនទាំងអស់ ដែលបានអញ្ជើញទៅប្រើប្រាស់សេវាម៉ាស្សាចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២១ នៅហាងម៉ាស្សាដែលមានទីតាំងទាំង៣ដូចខាងក្រោមនេះ សូមមេត្តារួសរាន់អញ្ជើញទៅធ្វើតេស្តយកវត្ថុសំណាកធ្វើវិភាគ នៅវិទ្យាជាតិស្រាវជ្រាវសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើ ការ និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះសម្បែងរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

 

Share this post

Leave a Reply

Your email address will not be published. Required fields are marked *