ពិធីការិនី​ កែវ ច័ន្ទនិមល ជាមួយ​ស្វាមី ព្រម​ទាំង​កូន​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីត១៩

តាម​ព័ត៌មាន​បឋម​ដែល​ចេញ​នៅ​ព្រលប់​ថ្ងៃ​ទី ៨ មីនា នេះ ពិធីការិនី​ល្បី​ឈ្មោះ អ្នក​នាង កែវ ច័ន្ទនិមល ជាមួយ​ស្វាមី ព្រម​ទាំង​កូន​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីត១៩។ នេះ​បើ​តាម​លោក វរសេនីយឯក ម៉េង វិមាន​តារា អធិការ​ខណ្ឌ​មាន​ជ័យ។

មុននេះបន្តិចនាងខ្ញុំទទួលបានពត៌មានផ្ទាល់ពីអ្នករាប់អានជិតស្និទ្ធរបស់នាងខ្ញុំឈ្មោះ កែវច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ + ប្តី និងកូនស្រីរបស់គាត់អាយុ ១០ ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់) ហើយគាត់បានប្រាប់ថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។ រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មាសអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩ ។

ដោយឡែកបង កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។

Share this post

Leave a Reply

Your email address will not be published. Required fields are marked *