នាវេលាម៉ោងប្រហែល១១ ថ្ងៃទី០៩ ខែមីនា ហ្វេសប៊ុកផេកផ្លូវការរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានចេញមុខបញ្ជាក់ការពិត ក្រោយគេសង្ស័យជាប់ពាក់ព័ន្ធករណីកូវីដ-១៩ ថានាងមិនទាន់មានរោគសញ្ញាគួរអោយសង្ស័យទេ តែបច្ចុប្បន្នកំពុងបន្តតាមដានសុខភាពជាប្រចាំ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា !
នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។ នាងខ្ញុំសូមជម្រាបជូនថារហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ ! ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា !ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើរសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា
សូមអរគុណ
Leave a Reply