កំពង់ស្ពឺ៖ យប់ថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ ដោយអនុវត្តតាមលិខិតបញ្ជាបេសកម្ម លេខ៤៣០ លបប របស់រដ្ឋបាលខេត្ត ក្រុមការងារមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោក រស់ សុខ ប្រធានស្ដីទី អមដោយក្រុមការងារមន្ទីរទេសចរណ៍ ចំនួន០៧នាក់ បានចុះត្រួតពិនិត្យ និងតាមដានការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងផ្សព្វផ្សាយខ្លឹមសាសេចក្ដីជូនដំណឹង លេខ០៩៦និង០៩៧សជណ.អគឧ របស់ក្រសួងទេសចរណ៍ ក្នុងទីតាំងភូមិសាស្រ្ត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានចំនួន០៧កន្លែងគឺ៖
១. រស្មីកម្ពុជា៩៤ KTV
២. វិរតន៍ KTV 168
៣. រីករាយ KTV
៤. ភ្នំខៀវ KTV
៥. ពន្លឺថ្មី KTV
៦. រស្មីអង្គរ KTV
៧. រស្មីភ្នំសុព័រទេព KTV
ក្រុមការងារបានធ្វើកិច្ចសន្យាបិទផ្អាកជាបណ្ដោះអាសន្នចំពោះមូលដ្ឋានអាជីកម្ម KTV ឱ្យគោរពតាមសេចក្ដីជូនដំណឹងលេខ ០៩៦និង០៩៧ សជណ.អគឧ របស់ក្រសួងទេសចរណ៍។
Leave a Reply