ចត្តាឡីស័ក គឺជាពេលវេលាដែលអ្នកត្រូវ មើលថែទាំខ្លួនឯង និងសំរាកនៅមួយកន្លែង

កំឡុងពេលវិបត្តិកូវីដ១៩ កំពុងផ្ទុះរាលដាលជុំវិញពិភពលោក មានមនុស្សជាច្រើនដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ តំរូវអោយធ្វើចត្តាឡីស័ក រយះពេល១៤ថ្ងៃ នៅតាមផ្ទះ និងតាមទីតាំងមួយចំនួនដែលបានកំនត់ដោយក្រសួងសុខភិបាល ដើម្បីទប់ស្តាត់ការឆ្លងរីករាលដាលដល់មនុស្សនៅជុំវិញខ្លួន។ វាជាពេលវេលាមួយដ៏លំបាក ដែលអ្នកត្រូវរស់នៅដាច់ដោយឡែកពីគ្រួសារ មិត្តភ័ក្រ និងមនុស្សជុំវិញខ្លួនក្នុងរយះពេល ១៤ថ្ងៃ តែវាជាកាតព្វកិច្ចដែលត្រូវតែបំពេញ មិនអាចគេវេសបានទេ ដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងសង្គមជាតិរបស់យើង។ ក្នុងកំឡុងពេលនេះអ្នកអាចមានអារម្មណ៏ឯការ បារម្មណ៏ និងខ្វល់ខ្វាយច្រើន ដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តជាខ្លាំង។ ដើម្បីបំបាត់ភាពភ័យខ្លាច និងក្តីកង្វល់កំឡុងពេលធ្វើចត្តាឡីស័ក អង្គការសុខភាពពិភពលោក World Health Organization (WHO) បានណែនាំអោយអ្នកធ្វើចត្តាឡីស័កត្រូវរៀនរស់ដោយខ្លួនឯងរយះពេល ១៤ថ្ងៃដោយធ្វើសកម្មភាពងាយប្រចាំថ្ងៃ ដូចជា៖

  • ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់អោយបានច្រើនតាមរយះអ៊ីនធឺណែត
  • ទស្សនាភាពយន្ត ស្តាប់ចំរៀង មើលរឿងកំប្លែង
  • អានសៀវភៅ
  • ធ្វើលំហាត់ប្រាណ និងរៀនសមាធិ
  • ប្រើប្រាស់សេវាកម្មដឹកជញ្ជូន ដើម្បីជៀសវាសការឆ្លងរាលដាល់ដល់អ្នកដទៃ
  • ត្រូវរក្សាគំលាតសុវត្ថិភាព លាងដៃជាមួយអាកុល ប្ញសាប៊ូ ពាក់ម៉ាស់ការពារ យកដៃខ្ទប់ច្រមុះពេលមានកណ្តាស់
  • បើកបង្អួចដើម្បីអោយមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់

ចត្តាឡីស័កគឺជាពេលវេលា ដែលយើងត្រូវមើលថែទាំសុខភាពខ្លួនឯង និងសំរាកលំហែកាយ។

សូមទស្សនាវីដេអូរបស់ World Health Organization ណែនាំអំពីរការធ្វើចត្តាឡីស័ក៖ 

 

 

 

Share this post

Leave a Reply

Your email address will not be published. Required fields are marked *