ការអត់ដង្ហើម ១០វិនាទី មិនមែនជាតេស្តរកវីរុសកូវីដ១៩ទេ

មានព័ត៍មានផ្សព្វផ្សាយ និងចែកចាយបន្តជាច្រើននៅលើប្រព័ន្ធបណ្តាញសង្គម ដែលបានលើកឡើងថា ការអត់ដង្ហើម ១០វិនាទី អាចធ្វើតេស្តរកឃើញវីរុសកូវីដ១៩ ដែលនាំអោយមានការយល់ច្រឡំចំពោះការធ្វើតេស្តរកវីរុសកូវីដ១៩។

រោគសញ្ញាទូទៅបំផុតនៃជម្ងឺកូវីដ១៩ គឺក្អកស្ងួត អស់កម្លាំង និងក្តៅខ្លួន។ មនុស្សខ្លះអាចវិវត្តទៅជាទម្រង់ធ្ងន់ធ្ងរនៃជំងឺរលាកសួត។ វិធីល្អបំផុតដើម្បីបញ្ជាក់ថាតើអ្នកមានវីរុស COVID-19 គឺដោយការធ្វើតេស្តចេញពីរមន្ទីរពិសោធន៍របស់ក្រសួងសុខភិបាល។

មានតែការយកសំនាក ដោយគ្រូពេទ្យជំនាញ និងឆ្លងកាត់ការធ្វើតេស្តដោយក្រសួងសុខាភិបាលតែមួយគត់ ដែលអាចកំនត់បានថាអ្នកជំងឺមានផ្ទុកវីរុកកូវិដ១៩ ប្ញអត់ផ្ទុក។ អ្នកជំងឺដែលមានអាការៈសង្ស័យអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទបន្ទាន់សម្រាប់អ្នកជំងឺកូវីដ១៩ តាមរយះលេខ ១១៥ ដោយឥតគិតថ្លៃ។ ការធ្វើតេស្តរកវីរុសកូវីដ១៩ មិនត្រូវបានគិតប្រាក់ឡើយ សម្រាប់ប្រជាជនគ្រប់រូប។

Share this post

Leave a Reply

Your email address will not be published. Required fields are marked *