រហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានឬភ័ស្តុតាងណាមួយបញ្ជាក់ថា វីរុសកូវីដ១៩ (COVID-19) នេះអាចឆ្លងដោយសារសត្វមូសខាំបានទេ។ មេរោគកូវីដ១៩ គឺជាវីរុសផ្លូវដង្ហើមដែលរាលដាលជាចម្បងតាមរយៈដំណក់ទឹកដែលត្រូវបានបង្កើតឡើងនៅពេលដែលអ្នកមានជំងឺកូវីដ១៩ ក្អក ឬកណ្តាស់ ឬតាមរយៈដំណក់ទឹកមាត់ ឬខ្យល់ដង្ហើមរបស់អ្នកជំងឺ។
ដើម្បីការពារខ្លួនអ្នកសូមសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយអាកុល ប្ញសាប៊ូ ពាក់ម៉ាស់ការពារ និងរក្សាគំលាតសុវត្ថិភាព។
អនុវត្តនតាមវិធានការ ៣កុំ និង៣ការពារ ជាវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
«៣កុំ» មានន័យថា៖
ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។
ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និង
ទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។
ចំណែក«៣ការពារ»គឺ ៖
ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។
ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និង
ទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម។
ប្រភព៖ WHO
Leave a Reply