ស្វែងយល់អំពីជំងឺវង្វេងស្មារតី ដែលកើតមាននៅលើមនុស្សជាទីស្រលាញ់របស់លោកអ្នក

ជំងឺវង្វេង (ជំងឺវង្វេងស្មារតី)  

គឺជាពាក្យទូទៅដែលសំដៅលើបញ្ហាប្រព័ន្ធប្រសាទដែលជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខុមាលភាពផ្លូវចិត្ត អារម្មណ៍និងរាងកាយរបស់មនុស្សម្នាក់ៗ។ ថ្វីដ្បិតតែមិនមានការព្យាបាលច្បាស់លាស់សម្រាប់ជំងឺនេះក៏ដោយក៏មានវិធី ជាច្រើនដើម្បីជួយអ្នកជំងឺវង្វេងគ្រប់គ្រងរោគសញ្ញា និងរស់នៅក្នុងជីវិតឱ្យបានពេញលេញ។

មូលហេតុនៃជំងឺវង្វេង

កត្តាមួយចំនួនដែលអាចបង្កឱ្យមានជំងឺវង្វេងរួមមាន៖ ផលវិបាកសុខភាពដែលមានស្រាប់របស់អ្នកជំងឺ បញ្ហាអាយុ សុខភាពខួរក្បាល និងការវិវត្តន៍ហ្សែនរបស់រាងកាយ។ ផ្ទុយពីជំនឿដែលលើកឡើងជំងឺវង្វេងកើតឡើងដោយសារ អ្នកជំងឺមានអាយុចាស់ មូលហេតុនៃជំងឺអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ 

ទោះបីជាជំងឺវង្វេងមិនបណ្តាលឱ្យអ្នកជំងឹស្លាប់ក៏ដោយ តែបើមិនមានការមើលថែទាំនិងព្យាបាលអោយបានដិតដល់ទេ អ្នកជំងឺវង្វេងងាយនិងប្រឈមនឹងជំងឺឆ្លងផ្សេងទៀតៗ អ្វីដែលជាការព្រួយបារម្ភគឺនៅពេលអ្នកជំងឺវង្វេងភ្លេចការចងចាំ អំពីខ្លួនឯង។ គ្មានវិធីការពារជំងឺវង្វេងទេ ផ្ទុយទៅវិញជម្រើសដែលគួរឱ្យទុកចិត្តបំផុត គឺមើលថែទាំ និងតាមដានមនុស្ស ជាទីស្រលាញ់អោយបានដិតដល់ និងរក្សាទម្លាប់សកម្មភាពប្រចាំរបស់ពួកគេ។

រោគសញ្ញានៃជំងឺវង្វេង

អ្នកដែលមានជំងឺវង្វេងអាចមានរោគសញ្ញានិងផលប៉ះពាល់ អាស្រ័យលើដំណាក់កាលនៃការវិវត្តន៍របស់ជំងឺ។ រោគសញ្ញាជា ធម្មតាបង្ហាញដោយខ្លួនឯងនៅលើអ្នកជំងឺដែលអាយុលើសពី ៦៥ ឆ្នាំ ប៉ុន្តែជំងឺវង្វេងនៅដំណាក់កាលដំបូង ក៏អាចកើតមាន ចំពោះមនុស្សអាយុ ៣០ ឆ្នាំ ទៅ ៤០ ឬ ៥០ ឆ្នាំផងដែរ។ ខាងក្រោមនេះជារោគសញ្ញាដែលអាចបង្ហាញថា មនុស្សជាទីស្រលាញ់ របស់អ្នកអាចជួបប្រទះផលប៉ះពាល់នៃជំងឺវង្វេង៖

  • បាត់បង់ការចងចាំដែលប៉ះពាល់ដល់សមត្ថភាពប្រចាំថ្ងៃ 
  • មានការថយចុះនូវមុខងារនៃការយល់ដឹង 
  • មានភាពច្របូកច្របល់ក្នុងការធ្វើការងារ 
  • ចាប់ដាក់របស់របរខុសកន្លែង
  • មានបញ្ហាសន្លាក់ និងសាច់ដុំតឹង 
  • ផ្លាស់ប្តូរបុគ្គលិកលក្ខណៈនិងអាកប្បកិរិយា
  • ថយចុះការយកចិត្តទុកដាក់នៅពេលធ្វើការងារអ្វីមួយ
  • មានបញ្ហាដំណេក

សម្រាប់លោកអ្នកដែលកំពុងស្វែងរកគិលានុបដ្ឋាកដើម្បីមើលថែទាំមនុស្សជាទីស្រលាញ់ដែលមានជំងឺវង្វេងស្មារតី សូមធ្វើការទំនាក់ទំនងមកកាន់ ហូស្ពីកឃែរ តាមរយះ ៖ Tel: 015 690 015 | 092111 292 អុីម៉ែល៖ hospicareofficial@gmail.com

Share this post