តុល្យភាពការងារ និងការថែទាំអ្នកមានគុណ៖ គន្លឹះសម្រាប់កូនៗដែលរវល់និងការងារ ឬអាជីវកម្មខ្លាំង

ការថែទាំអ្នកមានគុណដែលមានវ័យចំណាស់ ឬមានជំងឺរ៉ាំរ៉ៃ ខណៈពេលដែលយើងរវល់និងការងារ ឬអាជីវកម្មខ្លាំង វាមិនមែនជាការងាយស្រួលនោះទេ។ តុល្យភាពការងារ និងការថែទាំអ្នកមានគុណពិតជាបញ្ហាប្រឈមរបស់គ្រប់គ្នា ប្រសិនបើលោកអ្នកពិបាកក្នុងការស្វែងរកពេលវេលាដើម្បីផ្តល់ការថែទាំដល់អ្នកមានគុណ ខាងក្រោមនេះជាគន្លឹះខ្លីៗ ដែលលោកអ្នកអាចសាកល្បងបានដើម្បីផ្តល់ពេលវេលាតបស្នងសម្រាប់អ្នកមានគុណ៖ ១. កាលវិភាគទំនាក់ទំនងឱ្យបានទៀងទាត់ ទោះបីជាអ្នកមិនអាចមានវត្តមាន នៅផ្ទាល់ជាមួយពួកគាត់ក៏ដោយ ការរក្សាទំនាក់ទំនងជាទៀងទាត់ជាមួយ អ្នកមានគុណរបស់លោកអ្នកគឺជារឿងសំខាន់បំផុត។ កំណត់កាលវិភាគការហៅទូរសព្ទប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ ដើម្បីពិនិត្យមើលសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងស្វែងយល់ពីតម្រូវការបន្ទាន់របស់ពួកគាត់ឱ្យបាន ទាន់ពេលវេលា។ ការសន្ទនាសាមញ្ញអាចធ្វើឱ្យពួកគេមានអារម្មណ៍ថាបានទទួលយកចិត្តទុកដាក់ និងឱ្យតម្លៃ ហើយវាបានជួយកាត់ បន្ថយអារម្មណ៍ឯការរបស់ពួកគាត់។ ២. ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីរក្សាទំនាក់ទំនង កាត់បន្ថយភាពឯការរបស់ពួកគាត់លោកអ្នកអាចបង្រៀនពួកគាត់ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម ដើម្បីភ្ជាប់ ទំនាក់ទំនងជាមួយលោកអ្នកឱ្យបានកាន់តែប្រសើរឡើង ហើយលោកអ្នកអាចប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមដើម្បី ធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់តាមរយៈការខលជាវីដេអូ ឬផ្ញើរូបថតសម្រាប់ពួកគាត់។ ការបានឃើញមុខ តាមរយៈវីដេអូ ឬរូបថតពិតជាបានជួយឱ្យពួកគេមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយកូនៗរបស់ខ្លួន ហើយមានអារម្មណ៍ថាកូនៗរបស់ពួកគាត់នៅក្បែរខ្លួន។ ៣. គាំទ្រដល់សកម្មភាពចូលរួមសង្គមរបស់ពួកគាត់ ការចូលរួមសកម្មភាពសង្គមអាចជួយឱ្យអ្នកមានគុណ ផ្សាទំនាក់ទំនងរបស់ពួកគាត់ជាមួយសហគមន៍ និងជួបជុំមិត្តភក្ដិចាស់ៗរបស់ពួកគាត់។ នៅពេលដែលបានចូលរួមជាមួយសកម្មភាពសង្គមពួកគាត់មាន អារម្មណ៍ថាខ្លួនជាមនុស្សមានសុខភាពល្អនៅឡើយ ពួកគាត់មិនត្រូវបានគេទុកចោល និងមានភាពជាម្ចាស់ការលើខ្លួនឯងកាន់តែប្រសើរឡើង ហើយវាក៏កាត់បន្ថយអារម្មណ៍ឯកោនៅពេលអ្នកជាប់រវល់។ https://hospicare.co/our-services/ ៤. រៀបចំកាលវិភាគជួបជុំសម្រាប់អ្នកមានគុណ មិនថាស្ថានភាពរវល់ខ្លាំងយ៉ាងណាក៏ដោយ អ្នកត្រូវរៀបចំកាលវិភាគញ៉ាំអាហារ ឬជួបជាមួយអ្នកមានគុណ...

តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)?

១) ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ? ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។ (more…)