អត្ថប្រយោជន៏នៃការថែទាំសុខភាពសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល (Hemorrhagic Stroke) ដែលផ្តល់ដោយអ្នកជំនាញ

តើអ្វីទៅជាជំងឺដាច់សរសៃឈាមខួរក្បាល? 

ជំងឺដាច់សរសៃឈាមខួរក្បាល ដែលគេងតែងហៅថា (Hemorrhagic Stroke) គឺជាជំងឺដែលបង្ក ឡើងដោយការដាច់ឬរហែកសរសៃឈាមខួរក្បាលបណ្តាលឲ្យចរន្តឈាមដែលដឹកនាំអុកស៊ីសែន និងសារធាតុចញ្ចឹមទៅកាន់កោសិការខួរក្បាលត្រូវបានកាត់ផ្តាច់។ នៅពេលបញ្ហានេះកើតឡើង ខួរក្បាលមិនអាចទទួលបានអុកស៊ីសែន ឬសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាហេតុនាំឲ្យកោសិកាខួរក្បាលស្លាប់។

តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?

ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងយ៉ាងឆាប់រហ័ស ហើយរោគសញ្ញាតែងតែកើតមាន ភ្លាមៗតែម្តង។ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល មាន​ដូច​ជា៖

  • មាន​បញ្ហា​ក្នុង​ការ​និយាយ ភាន់ច្រឡំពាក្យពេចន៍ ឬ​និយាយ​ត្រឡាន់
  • ស្ពឹកមុខ ដៃ ឬជើង ជាពិសេសគឺស្ពឹកផ្នែកម្ខាងនៃរាងកាយ
  • បាត់​បង់​ស្មារតី ទាំង​ស្រុង ឬ​ក្នុង​កម្រិត​មួយ
  • ភ្នែកម្ខាង ឬទាំងសងខាង អាចមានអាការៈព្រិលភ្នែក ឬងងឹត
  • ឈឺក្បាលខ្លាំងមួយរំពិច អាចមានមកជាមួយនូវការក្អួត វិលមុខ ឬសន្លប់
  • បាត់​បង់​លំនឹង​រាង​កាយ មិនអាចធ្វើការបំលាស់ទីបាន

អ្នកជំងឺដាច់សរសៃឈាមខួរក្បាលត្រូវការជាចំបាច់ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រហើយធ្វើការព្យាបាលអោយទាន់ពេលវេលា ទើបអាចកាត់បន្ថយការខូចខាត កោសិការខួរក្បាលនិងផលវិបាកផ្សេងទៀត។ ក្រោយទទួលការព្យាបាលអ្នកជំងឺត្រូវការជាចំបាច់នៅការមើលថែទាំដិតដល់ដើម្បី អោយស្ថានភាពសុខភាពធូរស្បើយឡើងវិញ។ ការផ្តល់ការថែទាំដោយអ្នកជំនាញឯកទេសបានផ្តល់អត្ថប្រយោជន៏យ៉ាងច្រើនដល់អ្នកជំងឺ និងក្រុមគ្រួសារ។

អ្នកឯកទេសថែទាំអ្នកជំងឺដាច់សរសៃឈាមផ្តោតសំខាន់ទៅលើចំនុច៖

  • ស្តារឡើងវិញនូវឯករាជ្យភាពតាមដែលអាចធ្វើបាន ដោយធ្វើឲ្យប្រសើឡើងនៅមុខងាររាងកាយ ផ្លូវចិត្ត និងអារម្មណ៍
  • ពិនិត្យមើលមុខងារស្បែកដែលរងការខូចខាត និងរំញោចឡើងវិញ
  • ផ្តល់ការព្យាបាលដោយចលនា និងបន្ថែមលំហាត់ប្រាណសកម្មដល់រាងកាយ
  • ផ្តោតលើសារៈសំខាន់នៃការថែរក្សាភាពសមត្ថភាពរាងកាយ និងការថែរក្សាអនាម័យប្រចាំថ្ងៃ
  • ទាក់ទងបន្ទាន់ទៅកាន់មន្ទីរពេទ្យ ក្នុងករណ៏ស្ថានភាពអ្នកជំងឺមិនប្រក្រតី

អត្ថប្រយោជន៏សម្រាប់អ្នកជំងឺដាច់សរសៃឈាម

អ្នកឯកទេសថែទាំវេជ្ជសាស្រ្ត និងផ្តល់ជូនអ្នកជំងឺនូវការស្តារនីតិសម្បទាប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ ដូចនេះអ្នកជំងឺ និងទទួលបានការត្រឡប់មកវិញនូវមុខងារសិរីរាង្គដែលខូចខាតឆាប់រហ័សហើយអាច កាត់បន្ថយហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមផ្សេងទៀត។ អ្នកឯកទេសថែទាំជួយធ្វើលំហាត់ប្រាណដល់អ្នកជំងឺដើម្បីអាចជួយឲ្យអ្នកជំងឺអាចត្រឡប់មកក្រោកដើរ ប្ញធ្វើចលនាបំលាស់ទីឡើងវិញ។

អត្ថប្រយោជន៏សម្រាប់ក្រុមគ្រួសារ

ការជាសះស្បើយឡើងវិញនៃអ្នកជំងឺ និងការកាត់បន្ថយហានិភ័យនៃការកើតឡើងវិញនៅជំងឺដាច់សរសៃឈាមខួរក្បាលផ្សេងទៀតដែលផ្តល់ដោយអ្នកជំនាញឯកទេសថែទាំ បានជួយកាត់បន្ថយភាពតានតឹង និងការព្រួយបារម្មណ៍របស់សមាជិកគ្រួសារ។ សមាជិកគ្រួសារមានពេលគ្រប់គ្រាន់ក្នុងការប្រកបការងារ និងការមើលថែរក្សា និងអប់រំកូន បញ្ហាសម្ពាធផ្លូវចិត្តត្រូវបានកាត់បន្ថយសម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ។

Share this post