អត្ថប្រយោជន៏ ១០ យ៉ាងនៃការព្យាបាលដោយចលនា

ជារឿយៗមានការយល់ច្រឡំថាការព្យាបាលដោយចលនាមានប្រយោជន៍សម្រាប់តែបញ្ហាឈឺសាច់ដុំ និង របួសសាច់ដុំប៉ុណ្ណោះតែមនុស្សជាច្រើនមិនបានចាប់អារម្មណ៏ពីអត្ថប្រយោជន៏នៃការព្យាបាលដោយចលនាសម្រាប់បញ្ហាសុខភាព ជាច្រើនផ្សេងទៀត និងជាពិសេសគឺអ្នកជំងឺរ៉ាំរ៉ៃ។ ការព្យាបាលដោយចលនាត្រូវបានប្រើដើម្បីកែលម្អសុខភាព និងសុខុមាលភាពផ្លូវចិត្ត និងលើកកម្ពស់គុណភាពជីវិតរស់នៅអោយកាន់តែប្រសើរ។ ការព្យាបាលដោយចលនាដែល ផ្តល់ដោយអ្នកជំនាញថែទាំផ្នែកវេជ្ជសាស្ត្រ ប្ញគ្រូពេទ្យជំនាញ Therapy ផ្តល់អត្ថប្រយោជន៏ជាច្រើនដល់អ្នកជំងឺ ខាងក្រោមនេះជាអត្ថប្រយោន៏ទាំង ១០យ៉ាងនៃការព្យាបាលដោយចលនា៖

1- កាត់បន្ថយ ឬ បំបាត់ការឈឺចាប់ ៖

ការប្រើប្រាស់បច្ចេកទេសក្នុងការព្យាបាល ដោយចលនាដោយការធ្វើចលនាសរីរាង្គកាយ ប្ញឧបករណ៏វេជ្ជសាស្ត្ររំញោចអគ្គីសនី អាចជួយបំបាត់ការឈឺចាប់ និងស្តារសាច់ដុំ និងមុខងារសន្លាក់ឡើងវិញ ការព្យាបាលបែបនេះក៏អាចការពារការឈឺចាប់មិនឱ្យវិលត្រឡប់មកវិញបានដែរ។

2- ជៀសវាងការវះកាត់ ៖

អ្នកជំងឺដែលមានបញ្ហាឈឺសាច់ដុំ ប្ញ របួសសាច់ដុំ និងអ្នកជំងឺមួយចំនួនត្រូវបានវេជ្ជបណ្ឌិតណែនាំអោយទទួលយកការព្យាបាលដោយចលនាជាមុន មុនពេលត្រូវធ្វើការព្យាបាលដោយវះកាត់។ ប្រសិនបើការព្យាបាលដោយចលនាជួយអ្នកជំងឺបំបាត់ការឈឺចាប់ឬជាសះស្បើយពីការរងរបួស នោះការវះកាត់ប្រហែលជាមិនចាំបាច់ទេ ដែលអាចជួយអ្នកកាត់បន្ថាយការចំនាយសំរាប់ការវះកាត់។ បើទោះបីជាត្រូវការការវះកាត់ក៏ដោយអ្នក នៅតែអាចទទួលបានអត្ថប្រយោជន៍ពីការព្យាបាលដោយចលនាជាច្រើនផងដែរសម្រាប់សុខភាព ព្រោះវានឹងជួយ អោយសុខភាពរបស់អ្នកចាប់ជាសះស្បើយលឿនជាងមុនក្នុងករណីជាច្រើន។

3- ធ្វើឱ្យប្រសើរឡើងនូវការធ្វើចលនាចល័ត៖

ប្រសិនបើអ្នកមានបញ្ហាលំបាកក្នុងការឈរដើរឬផ្លាស់ទីមិនថាអ្នកមានអាយុប៉ុន្មានទេការព្យាបាលដោយចលនាអាចជួយបាន។ ការព្យាបាលដោយចលនាដោយគ្រូពេទ្យជំនាញ និងផែនការច្បាស់លាស់អាចជួយស្តារ សមត្ថភាពរបស់អ្នកក្នុងការផ្លាស់ទី ជាពិសេសសម្រាប់អ្នកជំងឺដែលប្រើប្រាស់ឈើច្រត់ ឬឧបករណ៍ជំនួយផ្សេង ទៀតដើម្បីធ្វើការចល័ត។

4- ជួយអ្នកជំងឺដាច់សរសៃឈាមខួរក្បាល៖

ជាធម្មតាអ្នកជំងឺបានបាត់បង់មុខងារនិងចលនាមួយចំនួនបន្ទាប់ពីទទួលរកជំងឺដាច់សរសៃឈាមខួរក្បាល។ ការព្យាបាលដោយចលនាជួយពង្រឹងផ្នែកទន់ខ្សោយនៃរាងកាយនិងធ្វើឱ្យប្រសើរឡើងនូវការធ្វើចលនា និងរក្សានៅតុល្យភាពរាងកាយ។ ការព្យាបាលដោយចលនាអាចជួយពង្រឹងសមត្ថភាពរបស់អ្នកជំងឺ នៅក្នុងការធ្វើការផ្លាស់ប្តូរទីតាំងនៅលើគ្រែ និងកាត់បន្ថយបន្ទុកសម្រាប់អ្នកថែទាំ ក្នុងការជួយអ្នកជំងឺសម្រាប់ការទៅបង្គន់ ងូតទឹក ការស្លៀកពាក់ និងសកម្មភាពរស់នៅប្រចាំថ្ងៃជាច្រើនទៀត។

5- អាចជួយសង្គ្រោះ និងការពាររបួសពីការលេងកីឡា៖

ការអនុវត្តន៏តាមដំបូន្មានអ្នកជំនាញព្យាបាលចលនារាងកាយ អាចអោយយើងកាត់បន្ថយហានិភ័យដល់សាច់ដុំ និងរាងកាយពេលដែលយើងរងរបួសដោយសារសកម្មភាពកីឡា។ ហើយការព្យាបាលត្រឹមត្រូវអាចជួយអោយ អ្នកជំងឺឆាប់វិលត្រលប់ទៅកាន់សមភាពដើមវិញ។

6- ធ្វើឱ្យប្រសើរឡើងនូវតុល្យភាពរាងកាយ និងការពារការរអិលដួល៖

ជាមួយការព្យាបាលរបស់អ្នកជំនាញអាចជួយអោយសរីរាង្គដែលរងគ្រោះដោយសារការដួលរក្សាតុល្យភាពរាងកាយមិនវិវត្តនធ្ងង់ធ្ងរ។ ការផ្តល់លំហាត់ប្រាណ និងការព្យាបាលរបស់អ្នកជំនាញដល់អ្នកជំងឺតាមស្ថានភាពជាក់ ស្តែងរបស់ពួកគេអាចជួួយការពារ ការគ្រោះថ្នាក់ពីសកម្មភាពនៃការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺបានកាន់តែច្រើន។

7- គ្រប់គ្រងជំងឺទឹកនោមផ្អែម និងស្ថានភាពសរសៃឈាម៖

ជាផ្នែកមួយនៃផែនការគ្រប់គ្រងជំងឺទឹកនោមផ្អែមទូទៅការធ្វើលំហាត់ប្រាណ និងការព្យាបាលដោយចលនាអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺបញ្ហាដែលអ្នកជំងឺតែងជួបប្រទះនៅលើជើងរបស់ពួកគេ។

8- គ្រប់គ្រងបញ្ហាសុខភាពទាក់ទងនឹងអាយុ៖

នៅពេលមានអាយុកាន់តែច្រើនយើងប្រឈមនិងបញ្ហាជំងឺរលាកសន្លាក់ ឬជំងឺពុកឆ្អឹង ដែលត្រូវការការព្យាបាលដោយចលនា។ ការព្យាបាលដោយចលនាពីអ្នកជំនាញអាចជួយអ្នកជម្ងឺឱ្យជាសះស្បើយពីការឈឺសន្លាក់ និងគ្រប់គ្រងស្ថានភាពជំងឺសន្លាក់ និងពុកឆ្អឹង។

9- គ្រប់គ្រងជំងឺបេះដូងនិងសួត៖

ចំពោះអ្នកជំងឺគាំងបេះដូងការប្រើប្រាស់ការព្យាបាលដោយចលនាគឺជាវិធីដ៏ល្អបំផុតដើម្បីជួយសំរួលសរសៃឈាមដែលកកស្ទះអោយមានដំណើរការឡើងវិញ។ ចំពោះបញ្ហាសួតការព្យាបាលដោយចលនាអាចធ្វើអោយប្រសើរឡើងនូវគុណភាពនៃជីវិតតាមរយៈការពង្រឹងការធ្វើលំហាត់ប្រាណ លំហាត់ដកដង្ហើម និងជួយអ្នកជំងឺក្នុងការសម្អាតជាតិទឹកក្នុងសួត។

10- គ្រប់គ្រងសុខភាពស្ត្រីនិងលក្ខខណ្ឌផ្សេងទៀត៖

ស្ត្រីមានការព្រួយបារម្ភអំពីសុខភាពជាក់លាក់ដូចជាការមានផ្ទៃពោះនិងការថែទាំក្រោយពេលសម្រាល។ ការព្យាបាលរាងកាយដោយចលនាពីអ្នកជំនាញអាចផ្តល់ការគ្រប់គ្រងចំពោះបញ្ហាដែលទាក់ទងនឹងសុខភាពស្ត្រី ជាច្រើន។ លើសពីនេះទៀតការព្យាបាលដោយចលនាក៏អាចជួយសម្រួលដល់អ្នកជំងឺ៖ អាការៈឈឺក្រពះ, មហារីកសុដន់, ទល់លាមក, ជំងឺសរសៃប្រសាទ, មហារីកកូនកណ្តុរ, សុខភាពអាងត្រគៀកបុរស, ឈឺអាងត្រគាកនិងនោមទាស់ជាដើម។

ប្រភព៖ BURKE.ORG

Share this post