Author - hospicare

អត្ថប្រយោជន៏នៃការថែទាំសុខភាពសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល (Hemorrhagic Stroke) ដែលផ្តល់ដោយអ្នកជំនាញ

តើអ្វីទៅជាជំងឺដាច់សរសៃឈាមខួរក្បាល?  ជំងឺដាច់សរសៃឈាមខួរក្បាល ដែលគេងតែងហៅថា (Hemorrhagic Stroke) គឺជាជំងឺដែលបង្ក ឡើងដោយការដាច់ឬរហែកសរសៃឈាមខួរក្បាលបណ្តាលឲ្យចរន្តឈាមដែលដឹកនាំអុកស៊ីសែន និងសារធាតុចញ្ចឹមទៅកាន់កោសិការខួរក្បាលត្រូវបានកាត់ផ្តាច់។ (more…)

អត្ថប្រយោជន៏ ១០ យ៉ាងនៃការព្យាបាលដោយចលនា

ជារឿយៗមានការយល់ច្រឡំថាការព្យាបាលដោយចលនាមានប្រយោជន៍សម្រាប់តែបញ្ហាឈឺសាច់ដុំ និង របួសសាច់ដុំប៉ុណ្ណោះតែមនុស្សជាច្រើនមិនបានចាប់ (more…)

ស្វែងយល់អំពីជំងឺវង្វេងស្មារតី ដែលកើតមាននៅលើមនុស្សជាទីស្រលាញ់របស់លោកអ្នក

ជំងឺវង្វេង (ជំងឺវង្វេងស្មារតី)  

គឺជាពាក្យទូទៅដែលសំដៅលើបញ្ហាប្រព័ន្ធប្រសាទដែលជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខុមាលភាពផ្លូវចិត្ត អារម្មណ៍និងរាងកាយរបស់មនុស្សម្នាក់ៗ។ ថ្វីដ្បិតតែមិនមានការព្យាបាលច្បាស់លាស់សម្រាប់ជំងឺនេះក៏ដោយក៏មានវិធី ជាច្រើនដើម្បីជួយអ្នកជំងឺវង្វេងគ្រប់គ្រងរោគសញ្ញា និងរស់នៅក្នុងជីវិតឱ្យបានពេញលេញ។ (more…)

ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម

កូឡេស្តេរ៉ុល គឺជាសារធាតុដែលត្រូវបានគេរកឃើញនៅក្នុងឈាម ខណៈពេលដែលរាងកាយរបស់អ្នកត្រូវការកូលេស្តេរ៉ុលដើម្បីផលិតកោសិកាដែលមានសុខភាពល្អ ហើយកូលេស្តេរ៉ុលខ្ពស់អាចបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។ នៅពេលមានកូលេស្តេរ៉ុលខ្ពស់ គឺជាមូលហេតុធ្វើឲ្យជាតិខ្លាញ់នៅក្នុងសរសៃឈាមរបស់អ្នកកើនឡើងដែរ។ ខ្លាញ់ដែលមាននៅក្នុងសរសៃឈាមទាំងនេះធ្វើឱ្យលំហូរនៃចរន្តឈាមថយចុះ ការដឹកនាំឈាមតាមសរសៃអាក់ទែរទៅកាន់បេះដូងមិនគ្រប់គ្រាន់ដែលជាហេតុបង្ករ  ហានិភ័យនៃការគាំងបេះដូង។ ការថយចុះលំហូរឈាមទៅចញ្ចឹមកោសិកាខួរក្បាល អាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)។ (more…)

ការព្យាបាលជំងឺមហារីកដោយកាំរស្មី Radiation cancer treatment

យល់ដឹងពីការព្យាបាលជំងឺមហារីកដោយកាំរស្មី!

ការព្យាលបាលដោយកាំរស្មីជាវិធីសាស្រ្តមួយក្នុងការព្យាបាលជំងឺមហារីកដោយប្រើ កំរិតកាំរស្មីខ្ពស់ (high doses of radiation) ដើម្បីសម្លាប់កោសិកាមហារីក។ កាំរស្មីដែលគេប្រើជាញឹកញាប់ គឺកាំរស្មីអ៊ិច (X-rays) ឬហ្វូតុងអ៊ិច (Photon X) ដែលមានលទ្ធភាពអាចបំផ្លាញ DNA របស់កោសិកាមហារីកបាន ហើយដែលជាលទ្ធផលកោសិការមហារីក នឹងមិនអាចរីកលូតលាស់បាន។ ការព្យាបាលដោយកាំរស្មី គឺមានគោលដៅសម្លាប់ រឺបំផ្លាញកោសិកាមហារីក ដោយរក្សានូវការប៉ះពាល់ទៅលើសរីរាង្គជិតខាងឲ្យបានតិចតួចបំផុត។ (more…)

ជំងឺដាច់សរសៃឈាមខួរក្បាល Ischemic stroke

ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅផ្នែកណាមួយនៃខួរក្បាលរបស់អ្នកត្រូវបានរំខានឬកាត់បន្ថយ ជាហេតុធ្វើឲ្យមានការរំខានដល់ជាលិកាខួរក្បាលក្នុងការចាប់យកអុកស៊ីសែននិងសារធាតុចិញ្ចឹម។ កោសិកាខួរក្បាលចាប់ផ្តើមងាប់ក្នុងរយៈពេលប៉ុន្មាននាទី។

ជំងឺដាច់សរសៃឈាមខួរក្បាល ត្រូវការជាចំបាច់ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រហើយព្យាបាលអោយទាន់ពេលវេលា ទើបអាចកាត់បន្ថយការខូចខាតកោសិការខួរក្បាលនិងផលវិបាកផ្សេងទៀត។

ការព្យាបាលប្រកបដោយប្រសិទ្ធភាពអាចជួយការពារពិការភាពពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបានក្នុងកម្រិតភាគរយខ្ពស់។ (more…)

តើរាងកាយរបស់មនុស្សចាស់មានការប្រែប្រួលលើផ្នែកអ្វីខ្លះ?

អង្គការសុខភាពពិភពលោកបានកំណត់និយមន័យថាមនុស្សចាស់គឺជាមនុស្សដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅហើយរាងកាយពួកគាត់មានការផ្លាស់យ៉ាងខ្លាំង។ តើរាងកាយរបស់មនុស្សចាស់មានការប្រែប្រួលលើផ្នែកអ្វីខ្លះ? នៅពេលមនុស្សកាន់តែចាស់ទៅសិរីរាង្គមានការផ្លាស់ប្តូរពោលគឺមានការផ្លាស់ប្តូរទាំងផ្លូវកាយនិងផ្លូវចិត្ត។ ដូចនេះការប្រែប្រួលសុខភាពរាងកាយ និងផ្លូវចិត្តពួកគាត់មានដូចជា៖ (more…)

៨ចំណុច គន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាក

១) ការគ្រប់គ្រងជាតិស្ករ៖
ការគ្រប់គ្រងជាតិស្ករជាចំណុចសំខាន់នៃការគ្រប់គ្រងនិងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចមួយចំនួនដូចខាងក្រោម៖
- ស្វែងយល់ពីប្រភេទចំណីអាហារដែលសម្បូរជាតិស្ករ និងចៀសវាងបរិភោគអាហារដែលសម្បូរជាតិស្ករពីរបីមុខជាន់គ្នា
- ត្រូវស្វែងយល់ពីសន្ទស្សន៍ជាតិស្ករក្នុងចំណីអាហារ (សន្ទស្សន៍ជាតិស្ករជាល្បឿននៃការស្រូបចូលក្នុងឈាមនៃជាតិស្ករក្រោយពេលយើងទទួលទានចំណីអាហារដែលមានជាតិស្ករ។ ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករខ្ពស់ ខ្លះមធ្យម ខ្លះទាប អ្នកជំងឺទឹកនោមផ្អែមគប្បីបន្ថយចំណីអាហារដែលមានសន្ទស្សន៍ជាតិខ្ពស់)
- ហាត់ប្រាណជាប្រចាំ ៣០នាទី ២ទៅ៣ដងក្នុងមួយសប្តាហ៍
- ស្វែងរកគ្រូពេទ្យនៅពេលដែលជាតិស្ករមិនអាចគ្រប់គ្រងបានតាមរយៈរបបអាហារនិងការហាត់ប្រាណ
- ជួសជាតិស្ករជាប្រចាំនិងកត់ត្រាទុក ទាំងមុននិងក្រោយអាហារ (more…)

ស្វែងយល់ដឹងពីជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមចែកចែញជា បីប្រភេទគឺ៖ ជំងឺទឹកនោមផ្អែមប្រភេទ១ (Diabetes mellitus Type 1), ជំងឺទឹកនោមផ្អែមប្រភេទ២ (Diabetes mellitus Type 2) និងជំងឺទឹកនោមផ្អែមពេលមានផ្ទែពោះ(Gestational diabetes)

១.ទឹកនោមផ្អែមប្រភេទ១(Diabetes mellitus Type 1)

ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាជំងឺដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន (Insulin) ឬ លំពែងមិនផលិតអាំងសុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះប៉ុន្តែគេជឿថាវាទាក់ទងទៅនឹងកត្តាហ្សែន (Genetic) របបអាហារ និងកត្តាបរិស្ថាន។ កត្តារួមផ្សំមួយចំនួនទៀតមាន ប្រវត្តិគ្រួសារមានកើតទឹកនោមផ្អែម ការបំផ្លាញអាំងស៊ុយលីនដោយប្រពន្ធ័ភាពស៊ាំ (autoimmune destruction) ជាដើម។ ជំងឺទឹមនោមផ្អែមប្រភេទ១ត្រូវបានគេធ្វើរោគវិនិច្ឆ័យតាមរយះការពិនិត្យជាតិស្ករក្នុងឈាម (Blood Sugar) កម្រិតភាគរយជាតិស្ករនៅក្នុងឈាម(HbA1C) និងតេស្ត autoantibodies លើ មុខងារលំពែង។ ផលវិបាកផលវិបាកស្រូចស្រាវមានក្អូត ចុកពោះខ្លាំង ខ្សោយអស់កំលាំង ការបាត់បង់ជាតិទឹកដែលអាចបណ្តាលឲ្យសន្លប់។ ផលវិបាករយះពេលយូរមាន ជំងឺបេះដូងសរសៃឈាម(heart disease) ជំងឺស្ទះឬដាច់សរសៃឈាមខួរក្បាល (stroke) វិបត្តិតម្រងនោម (kidney failure) ដំបៅជើង (foot ulcers)។ (more…)

ស្វែងយល់អំពី ជំងឺដំបៅគ្រែ (Bedsore)

១. និយមន័យ៖ ជំងឺដំបៅគ្រែ (Bedsore) គឺជាជំងឺដែលបណ្តាលមកពីការងសម្ពាធខ្លាំងទៅលើប្រពន្ធ័ស្បែក និង ជាលិការ​សាច់ដុំដោយសារការអង្គុយ ឬក៍សម្រាកលើគ្រែក្នុងស្ថានភាពតែមួយរយះពេលយូរ។

២. មូលហេតុ៖ ជំងឺដំបៅគ្រែ ឬដំបៅអេស្កាអាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា៖

  • ការអង្គុយឬដែករយះពេលយូរក្នុងស្ថានភាពតែមួយដោយមិនមានការផ្លាស់ប្តូស្ថានភាព។
  • ទឹកនោម (Urine) និងសភារៈផ្សេងៗទៀតក៍ជាកត្តាដែលបណ្តាលឲ្យកើតដំបៅគ្រែដែរ។
  • ឧបករណ៍វេជ្ជសាស្ត្រ និង ការស្លៀកសំលៀកបំពាក់តឹងណែន។
  • ការរអិលដួលឬកាទាញស្បែកក្នុងទិសដៅផ្ទុយគ្នា។
  • មួយវិញទៀតអ្នកជំងឺដែលមានការប៉ះទង្កិចជាមួយខួឆ្អឹងខ្នង (Spinal Cord Injury) ប្រឈម និងការកើតដំបៅគ្រែ៩៥% ទាក់ទងទៅនិងការរស់នៅប្រចាំថ្ងៃរបស់គាត់។

(more…)