10Jul
09Jul
Partnership Announcement | Hospicare Cambodia and Sarita-HC Cambodia
ហូស្ពីកឃែ ខេមបូឌា និងសារីតា ហ៊ែលឃែ បានចុះកិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងគោលបំណងផ្តល់ជាជំនួយដល់អ្នកជំងឺនៅកម្ពុជា ដោយសហការផ្តល់សេវាពិគ្រោះផ្នែកសុខភាព និងណែនាំការព្យាបាលនៅមន្ទីរពេទ្យកំពូលនៃប្រទេសឥណ្ឌា ដែលមានគុណភាព និងទំនុកចិត្តខ្ពស់។ កិច្ចសហការនេះនឹងបង្កើនឱកាសឲ្យអ្នកជំងឺក្នុងស្រុក ទទួលបានសេវាថែទាំ និងព្យាបាលដោយបច្ចេកវិទ្យាចុងក្រោយបំផុត ព្រមទាំងការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតជំនាញពីមន្ទីរពេទ្យអន្តរជាតិជាច្រើននៅប្រទេសឥណ្ឌា ដោយមានការសហការផ្ទាល់ជាមួយ ហូស្ពីកឃែ ខេមបូឌា ជាស្ថាប័នផ្តល់សេវាថែទាំសុខភាពចល័ត។ យើងសង្ឃឹមថា កិច្ចសហការនេះនឹងជាជំហានសំខាន់មួយ ក្នុងការចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាលដល់ប្រជាជនកម្ពុជាទាំងអស់។
14Feb
គន្លឹះអាហារូបត្ថម្ភសម្រាប់មនុស្សចាស់៖ សារៈសំខាន់នៃរបបអាហារមានតុល្យភាព
នៅពេលដែលយើងចាស់ទៅ រាងកាយរបស់យើងជួបប្រទះនឹងការផ្លាស់ប្តូរជាច្រើន ដែលអាចប៉ះពាល់ដល់តម្រូវការ អាហារូបត្ថម្ភរបស់យើង។ មនុស្សចាស់ត្រូវការអាហារូបត្ថម្ភគ្រប់គ្រាន់ដើម្បីរក្សាសុខភាពល្អ និងគុណភាពជីវិត។ របបអាហារមានតុល្យភាពគឺជាកត្តាសំខាន់បំផុតមួយដែលរួមចំណែកដល់សុខុមាលភាពរបស់មនុស្សចាស់។ ការទទួលទានអាហារដែលមានតុល្យភាពអាចជួយរក្សាសុខភាពល្អ បង្ការជំងឺ និងជួយឱ្យមនុស្សចាស់មានជីវិតរស់នៅប្រកបដោយសុខដុមរមនា។ (more…)
21Nov
តុល្យភាពការងារ និងការថែទាំអ្នកមានគុណ៖ គន្លឹះសម្រាប់កូនៗដែលរវល់និងការងារ ឬអាជីវកម្មខ្លាំង
ការថែទាំអ្នកមានគុណដែលមានវ័យចំណាស់ ឬមានជំងឺរ៉ាំរ៉ៃ ខណៈពេលដែលយើងរវល់និងការងារ ឬអាជីវកម្មខ្លាំង វាមិនមែនជាការងាយស្រួលនោះទេ។ តុល្យភាពការងារ និងការថែទាំអ្នកមានគុណពិតជាបញ្ហាប្រឈមរបស់គ្រប់គ្នា ប្រសិនបើលោកអ្នកពិបាកក្នុងការស្វែងរកពេលវេលាដើម្បីផ្តល់ការថែទាំដល់អ្នកមានគុណ ខាងក្រោមនេះជាគន្លឹះខ្លីៗ ដែលលោកអ្នកអាចសាកល្បងបានដើម្បីផ្តល់ពេលវេលាតបស្នងសម្រាប់អ្នកមានគុណ៖ (more…)
12Sep
តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)?
១) ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ? ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។ (more…)
28Jan
អត្ថប្រយោជន៏នៃការថែទាំសុខភាពសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល (Hemorrhagic Stroke) ដែលផ្តល់ដោយអ្នកជំនាញ
តើអ្វីទៅជាជំងឺដាច់សរសៃឈាមខួរក្បាល? ជំងឺដាច់សរសៃឈាមខួរក្បាល ដែលគេងតែងហៅថា (Hemorrhagic Stroke) គឺជាជំងឺដែលបង្ក ឡើងដោយការដាច់ឬរហែកសរសៃឈាមខួរក្បាលបណ្តាលឲ្យចរន្តឈាមដែលដឹកនាំអុកស៊ីសែន និងសារធាតុចញ្ចឹមទៅកាន់កោសិការខួរក្បាលត្រូវបានកាត់ផ្តាច់។ (more…)
20Jan
អត្ថប្រយោជន៏ ១០ យ៉ាងនៃការព្យាបាលដោយចលនា សម្រាប់អ្នកជំងឺរ៉ាំរ៉ៃ និងអ្នកជំងឺចាស់ជរា
ជារឿយៗមានការយល់ច្រឡំថាការព្យាបាលដោយចលនាមានប្រយោជន៍សម្រាប់តែបញ្ហាឈឺសាច់ដុំ និង របួសសាច់ដុំប៉ុណ្ណោះតែមនុស្សជាច្រើនមិនបានចាប់ (more…)
14Jan
ស្វែងយល់អំពីជំងឺវង្វេងស្មារតី ដែលកើតមាននៅលើមនុស្សជាទីស្រលាញ់របស់លោកអ្នក
ជំងឺវង្វេង (ជំងឺវង្វេងស្មារតី) គឺជាពាក្យទូទៅដែលសំដៅលើបញ្ហាប្រព័ន្ធប្រសាទដែលជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខុមាលភាពផ្លូវចិត្ត អារម្មណ៍និងរាងកាយរបស់មនុស្សម្នាក់ៗ។ ថ្វីដ្បិតតែមិនមានការព្យាបាលច្បាស់លាស់សម្រាប់ជំងឺនេះក៏ដោយក៏មានវិធី ជាច្រើនដើម្បីជួយអ្នកជំងឺវង្វេងគ្រប់គ្រងរោគសញ្ញា និងរស់នៅក្នុងជីវិតឱ្យបានពេញលេញ។ (more…)
07Sep
ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
កូឡេស្តេរ៉ុល គឺជាសារធាតុដែលត្រូវបានគេរកឃើញនៅក្នុងឈាម ខណៈពេលដែលរាងកាយរបស់អ្នកត្រូវការកូលេស្តេរ៉ុលដើម្បីផលិតកោសិកាដែលមានសុខភាពល្អ ហើយកូលេស្តេរ៉ុលខ្ពស់អាចបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។ នៅពេលមានកូលេស្តេរ៉ុលខ្ពស់ គឺជាមូលហេតុធ្វើឲ្យជាតិខ្លាញ់នៅក្នុងសរសៃឈាមរបស់អ្នកកើនឡើងដែរ។ ខ្លាញ់ដែលមាននៅក្នុងសរសៃឈាមទាំងនេះធ្វើឱ្យលំហូរនៃចរន្តឈាមថយចុះ ការដឹកនាំឈាមតាមសរសៃអាក់ទែរទៅកាន់បេះដូងមិនគ្រប់គ្រាន់ដែលជាហេតុបង្ករ ហានិភ័យនៃការគាំងបេះដូង។ ការថយចុះលំហូរឈាមទៅចញ្ចឹមកោសិកាខួរក្បាល អាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)។ (more…)
15Jul