Health Care & Nursing
  • About Us
  • Our Services
    • Nursing Services
    • Elderly Care
    • Caregivers
    • Home Therapy
    • Medical Escort
    • Specialised Care
    • First Aid Support
  • Health 101
  • Our Nurses
  • Hospicareers
  • Contact
  • About Us
  • Our Services
    • Nursing Services
    • Elderly Care
    • Caregivers
    • Home Therapy
    • Medical Escort
    • Specialised Care
    • First Aid Support
  • Health 101
  • Our Nurses
  • Hospicareers
  • Contact
hospicare2025-02-14T21:03:45+07:00

នៅពេលដែលយើងចាស់ទៅ រាងកាយរបស់យើងជួបប្រទះនឹងការផ្លាស់ប្តូរជាច្រើន ដែលអាចប៉ះពាល់ដល់តម្រូវការ អាហារូបត្ថម្ភរបស់យើង។ មនុស្សចាស់ត្រូវការអាហារូបត្ថម្ភគ្រប់គ្រាន់ដើម្បីរក្សាសុខភាពល្អ និងគុណភាពជីវិត។ របបអាហារមានតុល្យភាពគឺជាកត្តាសំខាន់បំផុតមួយដែលរួមចំណែកដល់សុខុមាលភាពរបស់មនុស្សចាស់។ ការទទួលទានអាហារដែលមានតុល្យភាពអាចជួយរក្សាសុខភាពល្អ បង្ការជំងឺ និងជួយឱ្យមនុស្សចាស់មានជីវិតរស់នៅប្រកបដោយសុខដុមរមនា។

តើហេតុអ្វីបានជារបបអាហារមានតុល្យភាពមានសារៈសំខាន់សម្រាប់មនុស្សចាស់?

  • រក្សាទំងន់សម្រាប់សុខភាព៖ ការឡើងគីឡូកាន់តែច្រើនអាចបង្កើនហានិភ័យនៃជំងឺផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺគ្រោះថ្នាក់ផ្សេងៗទៀត។ ការទទួលទានអាហារដែលមានជីវជាតិពេញលេញ និងមានតុល្យភាពអាចជួយរក្សាទំងន់សម្រាប់សុខភាពបានល្អ។
  • ពង្រឹកប្រព័ន្ធសរសៃប្រសាទ៖  អាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ សំបូរដោយជាតិខ្លាញ់ល្អ និងសារធាតុអូមេហ្គា-៣ អាចជួយពង្រឹកសុខភាពប្រព័ន្ធសរសៃប្រសាទ និងកាត់បន្ថយហានិភ័យនៃជំងឺដែលទាក់ទងនឹងសតិបញ្ញា។
  • ពង្រឹកប្រព័ន្ធភាពស៊ាំ៖  អាហារដែលមានជាតិអង់ទីអុកស៊ីដង់ ដូចជាផ្លែឈើ និងបន្លែ អាចជួយពង្រឹកប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។
  • ពង្រឹកឆ្អឹង និងសាច់ដុំ៖ កាល់ស្យូម និងវីតាមីន D មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពឆ្អឹង។ ការទទួលទានអាហារដែលមានជាតិកាល់ស្យូម និងវីតាមីន D គ្រប់គ្រាន់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺរលាកឆ្អឹង និងការធ្លាក់ចុះសាច់ដុំ។
  • បង្ការជំងឺរ៉ាំរ៉ៃ៖ ការទទួលទានអាហារដែលមានជីវជាតិពេញលេញ និងមានតុល្យភាពអាចជួយបង្ការជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក។

ចំណុចសំខាន់ក្នុងការជ្រើសរើសអាហារ

ដើម្បីរក្សារបបអាហារមានតុល្យភាព អ្នកគួរយកចិត្តទុកដាក់លើអាហារប្រចាំថ្ងៃ ដូចខាងក្រោម៖

  • សារធាតុប្រូតេអ៊ីន៖ ប្រូតេអ៊ីនជួយរក្សាសាច់ដុំ និងកំចាត់ភាពខ្សោយ។ ប្រភពអាហារដែលមានប្រូតេអ៊ីនច្រើនរួមមាន៖ ត្រី ស៊ុត គ្រាប់ធញ្ញជាតិ ទឹកដោះគោ និងផលិតផលបែបទឹកដោះគោដែលមានខ្លាញ់តិចតួចបំផុត។
  • អាហារដែលសំបូរប្រភេទខ្លាញ់ល្អសម្រាប់សុខភាព៖ ប្រភេទខ្លាញ់ល្អជួយការងារបេះដូង និងកាត់បន្ថយជំងឺប្រព័ន្ធឈាម។ ប្រភពខ្លាញ់ល្អភាគច្រើនមាននៅក្នុង៖ ប្រេងអូលីវ ប្រេងត្រី និងគ្រាប់ធញ្ញជាតិ។ 
  • អាហារដែលសំបូរសារធាតុសរសៃ៖ អាហារប្រភេទនេះជួបយបង្ការជំងឺលើប្រព័ន្ធរំលាយអាហារ។ អាហារដែលមានសំបូរប្រភេទសរសៃភាគច្រើនមាននៅក្នុង៖ បន្លែ និងផ្លែឈើ។
  • អាហារសំបូរវីតាមីន និងសារធាតុរ៉ែ៖ ជាតិកាល់ស្យូម និងវីតាមីន D មានសារៈសំខាន់ក្នុងការពារជំងឺ និងប្រព័ន្ធការពាររាងកាយ។ អាហារប្រភេទនេះភាគច្រើនសំបូរនៅក្នុង បន្លែសាច់បៃតង ត្រី និងទឹកដោះគោ។

គន្លឹះសម្រាប់ការទទួលទានអាហារដែលមានជីវជាតិពេញលេញ និងមានតុល្យភាពសម្រាប់មនុស្សចាស់៖

  • ញ៉ាំអាហារតូចៗ ប៉ុន្តែញ៉ាំញឹកញាប់៖ នេះអាចជួយកាត់បន្ថយបញ្ហាក្រពះ ពោះវៀន និងធានាថាទទួលបាន សារធាតុចិញ្ចឹមពីចំណីអាហារបានគ្រប់គ្រាន់។ 
  • ជ្រើសរើសអាហារដែលងាយស្រួលញ៉ាំ៖ ប្រសិននបើមានបញ្ហាធ្មេញ ឬការទំពាអាហារ ជ្រើសរើសអាហារដែលងាយស្រួលញ៉ាំ ដូចជាបន្លែចំហុយ ផ្លែឈើកាត់ជាដុំតូចៗ ស៊ុប ឬសម្ល។
  • ផឹកទឹកឲ្យបានច្រើន៖ វ័យកាន់តែចាស់បំរែបំរួលរាងកាយកាន់តែឆាប់រហ័ស សរីរាង្គផ្លាស់ប្តូរកាន់តែរហ័ស ដូច្នេះសូមផឹកទឹកឲ្យបានច្រើនក្នុងមួយថ្ងៃ ដើម្បីរក្សាតុលភាពរបស់រាងកាយ។
  • កំណត់ការទទួលទានអាហារកែច្នៃ៖ អាហារកែច្នៃច្រើនតែមានជាតិខ្លាញ់ អំបិល និងស្ករខ្ពស់ ដែលមិនល្អចំពោះសុខភាព។ ព្យាយាមកាត់បន្ថយអោយបានកាន់តែច្រើនកាន់តែប្រសើរ។
  • ពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញអាហារូបត្ថម្ភ៖ ប្រសិនបើអ្នកមានចម្ងល់ ឬកង្វល់អំពីរបបអាហាររបស់អ្នក សូមពិគ្រោះជាមួយអ្នកជំនាញអាហារូបត្ថម្ភដើម្បីរៀបចំផែនការអាហារប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាពសមស្របតាមស្ថានភាពរបស់រាងកាយអ្នក។

ចំណុចដែលត្រូវប្រុងប្រយ័ត្ន

  • ប្រភេទអាហារកែឆ្នៃដែលហួសសុពលភាពបរិភោគ
  • ការប្រើប្រាស់បរិមាណ អំបិល និងស្ករ ច្រើននៅក្នុងអាហារ
  • ប្រភេទអាហារដែលមានខ្លាញ់ច្រើន និងហឹលខ្លាំង
  • ការបរិភោគអាហារដែលសំបូរប្រូតេអ៉ីនខ្ពស់លើសតម្រូវការរបស់រាងកាយ
  • ការប្រើប្រាស់ប្រភេទអាហារជំនួយសុខភាព ជំនួសអាហារដែលបរិភោគប្រចាំថ្ងៃ

របបអាហារមានតុល្យភាពមានសារៈសំខាន់ក្នុងការជួយមនុស្សចាស់មានសុខភាពល្អ និងសុខមាលភាពល្អ។ ដោយការជ្រើសរើសអាហារដែលសម្បូរជាតិសារធាតុចិញ្ចឹម និងបន្ថយអាហារដែលមានផលប៉ះពាល់អវិជ្ជមាន អាចជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ សុខភាពល្អ និងអាយុរស់នៅកាន់តែយូរ។

អត្ថបទដោយ៖ ហូស្ពីឃែ ខេមបូឌា 

អត្ថបទស្រាវជ្រាវនេះ ត្រូវបានបកប្រែកក្រៅផ្លូវការពីប្រភពឯកសារដែលមានភ្ជាប់នៅខាងក្រោម ដើម្បីចែករំលែកចំនេះដឹងផ្នែកអាហាររូបត្ថម្ភ សម្រាប់មនុស្សចាស់ជរា។ ព័ត៌មានលម្អិតនៃអត្ថបទសូមស្វែងរកនៅប្រភពភ្ជាប់ខាងក្រោម៖

ប្រភព៖ 

  •  អង្គការសុខភាពពិភពលោក (WHO)៖ https://www.who.int/tools/elena/interventions/nutrition-older-people 
  • គេហទំព័រអាហារូបត្ថម្ភ៖ https://www.nutrition.gov/topics/food-security-and-access/food-assistance-programs/nutrition-programs-seniors 
  • គេហទំព័រពត៌មានសុខភាព៖ https://www.webmd.com/healthy-aging/features/nutrition-for-seniors 
  • សៀវភៅ និងឯកសារស្រាវជ្រាវ៖ Nutrition for the Elderly

Related Posts

អត្ថប្រយោជន៍ដ៏សំខាន់នៃការពិនិត្យសុខភាពជាប្រចាំ

ការពិនិត្យសុខភាពជាប្រចាំ គឺជាទម្លាប់ដ៏ល្អមួយដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងគុណភាពជីវិតរបស់យើង។ មនុស្សជាច្រើនតែងរង់ចាំរហូតដល់មានអាការៈឈឺចាប់ ឬបញ្ហាសុខភាពធ្ងន់ធ្ងរ ទើបទៅជួបគ្រូពេទ្យ។ ទង្វើនេះ គឺផ្ទុយស្រឡះពីគោលបំណងនៃការពិនិត្យសុខភាពបង្ការ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏សំខាន់នៃការពិនិត្យសុខភាពជាប្រចាំ៖ ១. ការរកឃើញ និងព្យាបាលជំងឺទាន់ពេលវេលា អត្ថប្រយោជន៍ចម្បងបំផុតនៃការពិនិត្យសុខភាព គឺអាចឱ្យគ្រូពេទ្យរកឃើញបញ្ហាសុខភាពនានាតាំងពីដំណាក់កាលដំបូង។ ជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺមហារីក និងជំងឺបេះដូង អាចវិវឌ្ឍន៍ដោយគ្មានរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូង។ តាមរយៈការពិនិត្យឈាម... read more

តើរាងកាយរបស់មនុស្សចាស់មានការប្រែប្រួលលើផ្នែកអ្វីខ្លះ?

អង្គការសុខភាពពិភពលោកបានកំណត់និយមន័យថាមនុស្សចាស់គឺជាមនុស្សដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅហើយរាងកាយពួកគាត់មានការផ្លាស់យ៉ាងខ្លាំង។ តើរាងកាយរបស់មនុស្សចាស់មានការប្រែប្រួលលើផ្នែកអ្វីខ្លះ? នៅពេលមនុស្សកាន់តែចាស់ទៅសិរីរាង្គមានការផ្លាស់ប្តូរពោលគឺមានការផ្លាស់ប្តូរទាំងផ្លូវកាយនិងផ្លូវចិត្ត។ ដូចនេះការប្រែប្រួលសុខភាពរាងកាយ និងផ្លូវចិត្តពួកគាត់មានដូចជា៖ (more…) read more

សុវត្ថិភាពនៃវ៉ាក់សាំងកូវីដ-១៩

១.  តើវ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាព​ដែរឬទេ? ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ជំហានដូចគ្នា​នឹ​ងជំហាន​ដែលប្រើប្រាស់​ក្នុងការ​ផលិត​វ៉ាក់សាំង​ផ្សេងទៀត​ដែរ។ វ៉ាក់សាំង ត្រូវឆ្លងកាត់ការអភិវឌ្ឍ និងការធ្វើ​តេស្តជាច្រើនដំណាក់កាល មុននឹង​ដាក់​ឱ្យ​សាកល្បង​គ្លីនិក ជាធម្មតាត្រូវ​ឆ្លងកាត់​បីដំណាក់កាលសិន។ (more…) read more

អត្ថប្រយោជន៏នៃការថែទាំសុខភាពសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល (Hemorrhagic Stroke) ដែលផ្តល់ដោយអ្នកជំនាញ

តើអ្វីទៅជាជំងឺដាច់សរសៃឈាមខួរក្បាល?  ជំងឺដាច់សរសៃឈាមខួរក្បាល ដែលគេងតែងហៅថា (Hemorrhagic Stroke) គឺជាជំងឺដែលបង្ក ឡើងដោយការដាច់ឬរហែកសរសៃឈាមខួរក្បាលបណ្តាលឲ្យចរន្តឈាមដែលដឹកនាំអុកស៊ីសែន និងសារធាតុចញ្ចឹមទៅកាន់កោសិការខួរក្បាលត្រូវបានកាត់ផ្តាច់។ (more…) read more

តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)?

១) ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ? ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។ (more…) read more

ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម

កូឡេស្តេរ៉ុល គឺជាសារធាតុដែលត្រូវបានគេរកឃើញនៅក្នុងឈាម ខណៈពេលដែលរាងកាយរបស់អ្នកត្រូវការកូលេស្តេរ៉ុលដើម្បីផលិតកោសិកាដែលមានសុខភាពល្អ ហើយកូលេស្តេរ៉ុលខ្ពស់អាចបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។ នៅពេលមានកូលេស្តេរ៉ុលខ្ពស់ គឺជាមូលហេតុធ្វើឲ្យជាតិខ្លាញ់នៅក្នុងសរសៃឈាមរបស់អ្នកកើនឡើងដែរ។ ខ្លាញ់ដែលមាននៅក្នុងសរសៃឈាមទាំងនេះធ្វើឱ្យលំហូរនៃចរន្តឈាមថយចុះ ការដឹកនាំឈាមតាមសរសៃអាក់ទែរទៅកាន់បេះដូងមិនគ្រប់គ្រាន់ដែលជាហេតុបង្ករ  ហានិភ័យនៃការគាំងបេះដូង។ ការថយចុះលំហូរឈាមទៅចញ្ចឹមកោសិកាខួរក្បាល អាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)។ (more…) read more

ស្វែងយល់អំពីជំងឺវង្វេងស្មារតី ដែលកើតមាននៅលើមនុស្សជាទីស្រលាញ់របស់លោកអ្នក

ជំងឺវង្វេង (ជំងឺវង្វេងស្មារតី)   គឺជាពាក្យទូទៅដែលសំដៅលើបញ្ហាប្រព័ន្ធប្រសាទដែលជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខុមាលភាពផ្លូវចិត្ត អារម្មណ៍និងរាងកាយរបស់មនុស្សម្នាក់ៗ។ ថ្វីដ្បិតតែមិនមានការព្យាបាលច្បាស់លាស់សម្រាប់ជំងឺនេះក៏ដោយក៏មានវិធី ជាច្រើនដើម្បីជួយអ្នកជំងឺវង្វេងគ្រប់គ្រងរោគសញ្ញា និងរស់នៅក្នុងជីវិតឱ្យបានពេញលេញ។ (more…) read more

តុល្យភាពការងារ និងការថែទាំអ្នកមានគុណ៖ គន្លឹះសម្រាប់កូនៗដែលរវល់និងការងារ ឬអាជីវកម្មខ្លាំង

ការថែទាំអ្នកមានគុណដែលមានវ័យចំណាស់ ឬមានជំងឺរ៉ាំរ៉ៃ ខណៈពេលដែលយើងរវល់និងការងារ ឬអាជីវកម្មខ្លាំង វាមិនមែនជាការងាយស្រួលនោះទេ។ តុល្យភាពការងារ និងការថែទាំអ្នកមានគុណពិតជាបញ្ហាប្រឈមរបស់គ្រប់គ្នា ប្រសិនបើលោកអ្នកពិបាកក្នុងការស្វែងរកពេលវេលាដើម្បីផ្តល់ការថែទាំដល់អ្នកមានគុណ ខាងក្រោមនេះជាគន្លឹះខ្លីៗ ដែលលោកអ្នកអាចសាកល្បងបានដើម្បីផ្តល់ពេលវេលាតបស្នងសម្រាប់អ្នកមានគុណ៖ (more…) read more

អត្ថប្រយោជន៏ ១០ យ៉ាងនៃការព្យាបាលដោយចលនា សម្រាប់អ្នកជំងឺរ៉ាំរ៉ៃ និងអ្នកជំងឺចាស់ជរា

ជារឿយៗមានការយល់ច្រឡំថាការព្យាបាលដោយចលនាមានប្រយោជន៍សម្រាប់តែបញ្ហាឈឺសាច់ដុំ និង របួសសាច់ដុំប៉ុណ្ណោះតែមនុស្សជាច្រើនមិនបានចាប់ (more…) read more

៨ចំណុច គន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាក

១) ការគ្រប់គ្រងជាតិស្ករ៖ការគ្រប់គ្រងជាតិស្ករជាចំណុចសំខាន់នៃការគ្រប់គ្រងនិងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចមួយចំនួនដូចខាងក្រោម៖- ស្វែងយល់ពីប្រភេទចំណីអាហារដែលសម្បូរជាតិស្ករ និងចៀសវាងបរិភោគអាហារដែលសម្បូរជាតិស្ករពីរបីមុខជាន់គ្នា- ត្រូវស្វែងយល់ពីសន្ទស្សន៍ជាតិស្ករក្នុងចំណីអាហារ (សន្ទស្សន៍ជាតិស្ករជាល្បឿននៃការស្រូបចូលក្នុងឈាមនៃជាតិស្ករក្រោយពេលយើងទទួលទានចំណីអាហារដែលមានជាតិស្ករ។ ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករខ្ពស់ ខ្លះមធ្យម ខ្លះទាប អ្នកជំងឺទឹកនោមផ្អែមគប្បីបន្ថយចំណីអាហារដែលមានសន្ទស្សន៍ជាតិខ្ពស់)- ហាត់ប្រាណជាប្រចាំ ៣០នាទី ២ទៅ៣ដងក្នុងមួយសប្តាហ៍- ស្វែងរកគ្រូពេទ្យនៅពេលដែលជាតិស្ករមិនអាចគ្រប់គ្រងបានតាមរយៈរបបអាហារនិងការហាត់ប្រាណ- ជួសជាតិស្ករជាប្រចាំនិងកត់ត្រាទុក ទាំងមុននិងក្រោយអាហារ (more…) read more

Recent Posts

  • អត្ថប្រយោជន៍ដ៏សំខាន់នៃការពិនិត្យសុខភាពជាប្រចាំ
  • Partnership Announcement | Hospicare Cambodia and Sarita-HC Cambodia
  • គន្លឹះអាហារូបត្ថម្ភសម្រាប់មនុស្សចាស់៖ សារៈសំខាន់នៃរបបអាហារមានតុល្យភាព
  • តុល្យភាពការងារ និងការថែទាំអ្នកមានគុណ៖ គន្លឹះសម្រាប់កូនៗដែលរវល់និងការងារ ឬអាជីវកម្មខ្លាំង
  • តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)?


YOUR WELL-BEING, OUR PRIORITY.

YOUR WELL-BEING, OUR PRIORITY. OFFERING QUALITY AND AFFORDABLE CARE FOR YOUR LOVED ONES.

Health Care & Nursing

ABOUT US

OUR SERVICES

Nursing Services Elderly Care Caregivers Home Therapy Medical Escort Specialised Care

CONTACT US

  • Facebook
  • Telegram
  • Mail

Building C5, Street 161, Sangkat Veal Vong, Khan 7Makara, Phnom Penh

© 2024. Hospicare Cambodia. All Rights Reserved.