តើរាងកាយរបស់មនុស្សចាស់មានការប្រែប្រួលលើផ្នែកអ្វីខ្លះ?

អង្គការសុខភាពពិភពលោកបានកំណត់និយមន័យថាមនុស្សចាស់គឺជាមនុស្សដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅហើយរាងកាយពួកគាត់មានការផ្លាស់យ៉ាងខ្លាំង។

តើរាងកាយរបស់មនុស្សចាស់មានការប្រែប្រួលលើផ្នែកអ្វីខ្លះ?

នៅពេលមនុស្សកាន់តែចាស់ទៅសិរីរាង្គមានការផ្លាស់ប្តូរពោលគឺមានការផ្លាស់ប្តូរទាំងផ្លូវកាយនិងផ្លូវចិត្ត។ ដូចនេះការប្រែប្រួលសុខភាពរាងកាយ និងផ្លូវចិត្តពួកគាត់មានដូចជា៖

  • ផ្នែកឆ្អឹង និងសន្លាក់ :ចាប់ផ្តើមបាត់បង់ភាពហាប់ណែន ឆ្អឹងខ្សោយនិងស្ដើងងាយបាក់។ចំពោះស្ដ្រីក្រោយអស់រដូវកំហាប់ឆ្អឹងមានការថយចុះ និងងាយបាក់ដោយសារតែកង្វះជាតិកាល់ស្យូម។ សន្លាក់ចាប់ផ្តើមផ្តើមបាត់បង់ភាពយឺតដែលធ្វើឱ្យសន្លាក់រឹង និងឈឺចាប់។
  • ផ្នែកសាច់ដុំ:កោសិការសាច់ដុំបាត់បង់ភាពខ្លាំងដោយសារថយចុះអកម៉ូនសម្រាប់ធ្វើឲ្យលូតលាស់ហើយសាច់ដុំមិនអាចកន្រ្តាក់បានលឿនទៀត។
  • ផ្នែកភ្នែក :ភ្នែកស្ងួត ស្រវាំង ឬព្រិលមើលជិតមិនច្បាស់ត្រូវការពន្លឺខ្លាំងដើម្បីជំនួយកោសិការដែលផលិតទឹករំអិលភ្នែកថយចុះ ទឹកភ្នែកថយចុះ ត្របកភ្នែកធ្លាក់។
  • ផ្នែកត្រចៀក ច្រមុះ មាត់ ធ្មេញ :ត្រចៀកខ្សោយមាត់ និងច្រមុះការស្រង់យកខ្លិននឹងរស់ជាតិមានការថយចុះច្រមុះស្ងួតមាត់ស្ងួតដោយសារការផលិតទឹកមាត់ថយចុះ។ធ្មេញនិងអញ្ចាញងាយមានមេរោគតោងជាប់ហើយធ្មេញងាយពុកបាក់។
  • ប្រពន្ធ័ស្បែក :ស្បែកស្តើងបាត់បង់ភាពយឺតស្ងួត និងជ្រួញដោយសារប្រឈមនិងកំដៅថ្ងៃដែលធ្វើឲ្យស្បែកចេញស្នាមអុចខ្មៅៗ និងបាត់បង់ជាតិcollagen។
  • ផ្នែកប្រពន្ធ័ប្រសាទ :កោសិការខួរក្បាលចាប់ផ្តើមចុះខ្សោយមានអាការៈវង្វេង ភ្លេចភ្លាំងច្រើននិងងាយកើតរោគបាក់ទឹកចិត្ត។
  • ប្រពន្ធ័របត់ឈាម :សរសៃឈាមឡើងរឹង បេះដូងលោតញ៉ាប់ និងខ្សោយ សម្ពាធឈាមកើនឡើងហើយការបំពេញឈាមទៅបេះដូងមានសភាពយឺតជាងមុន។
  • ផ្នែកផ្លូវដង្ហើម :សាច់ដុំដកដង្ហើម​ ចំនួនថង់ខ្យល់ និសរសៃឈាមក្នុងសួតថយចុះដែលធ្វើឲ្យការបឺតស្រូបអុកស៊ីសែនពីបរិយាកាសមិនបានគ្រប់គ្រាន់ ហើយសួតបាត់បង់ភាពការពារប្រឆាំង និងមេរោគ។
  • ប្រពន្ធ័រំលាយអាហារ :ដំណើរការបឺតស្រូប និងរំលាយអាហារយឺតក្រពះមិនអាចទទួលយកអាហារច្រើនដោយសារក្រពះបាត់បង់ភាពយឺត​ចលនាក្រពះពោះវៀនថយចុះធ្វើឲ្យគាត់ងាយទល់លាមកញឹកញ៉ាប់មួយវិញទៀតប្រពន្ធ័បន្តពូជអកម៉ូនក៍ថយចុះដែរ។

Hospicare មានផ្តល់ជូននៅគិលានុបដ្ឋាកមើលថែទាំអ្នកជំងឺចាស់ជរា ២៤ម៉ោងក្នុង១សប្តាហ៏ ដែលផ្តល់ជូនដោយគិលានុបដ្ឋាកដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើការងារមើលថែទាំតាមបច្ចេកទេស វិជ្ជាជីវៈថែទាំវេជ្ជសាស្រ្ត និងអនុវត្តន៏តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតនៅក្នុងការមើលថែទាំ។
ទំនាក់ទំនងផ្នែកផ្តល់សេវាកម្ម៖ Tel: 015 690 015 | 092111 292
អុីម៉ែល៖ hospicareofficial@gmail.com

Share this post