15Jul
15Jul
៨ចំណុច គន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាក
១) ការគ្រប់គ្រងជាតិស្ករ៖ការគ្រប់គ្រងជាតិស្ករជាចំណុចសំខាន់នៃការគ្រប់គ្រងនិងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចមួយចំនួនដូចខាងក្រោម៖- ស្វែងយល់ពីប្រភេទចំណីអាហារដែលសម្បូរជាតិស្ករ និងចៀសវាងបរិភោគអាហារដែលសម្បូរជាតិស្ករពីរបីមុខជាន់គ្នា- ត្រូវស្វែងយល់ពីសន្ទស្សន៍ជាតិស្ករក្នុងចំណីអាហារ (សន្ទស្សន៍ជាតិស្ករជាល្បឿននៃការស្រូបចូលក្នុងឈាមនៃជាតិស្ករក្រោយពេលយើងទទួលទានចំណីអាហារដែលមានជាតិស្ករ។ ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករខ្ពស់ ខ្លះមធ្យម ខ្លះទាប អ្នកជំងឺទឹកនោមផ្អែមគប្បីបន្ថយចំណីអាហារដែលមានសន្ទស្សន៍ជាតិខ្ពស់)- ហាត់ប្រាណជាប្រចាំ ៣០នាទី ២ទៅ៣ដងក្នុងមួយសប្តាហ៍- ស្វែងរកគ្រូពេទ្យនៅពេលដែលជាតិស្ករមិនអាចគ្រប់គ្រងបានតាមរយៈរបបអាហារនិងការហាត់ប្រាណ- ជួសជាតិស្ករជាប្រចាំនិងកត់ត្រាទុក ទាំងមុននិងក្រោយអាហារ (more…)
15Jul
ស្វែងយល់ដឹងពីជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមចែកចែញជា បីប្រភេទគឺ៖ ជំងឺទឹកនោមផ្អែមប្រភេទ១ (Diabetes mellitus Type 1), ជំងឺទឹកនោមផ្អែមប្រភេទ២ (Diabetes mellitus Type 2) និងជំងឺទឹកនោមផ្អែមពេលមានផ្ទែពោះ(Gestational diabetes)។ ១.ទឹកនោមផ្អែមប្រភេទ១(Diabetes mellitus Type 1) ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាជំងឺដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន (Insulin) ឬ លំពែងមិនផលិតអាំងសុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះប៉ុន្តែគេជឿថាវាទាក់ទងទៅនឹងកត្តាហ្សែន (Genetic) របបអាហារ និងកត្តាបរិស្ថាន។ កត្តារួមផ្សំមួយចំនួនទៀតមាន ប្រវត្តិគ្រួសារមានកើតទឹកនោមផ្អែម ការបំផ្លាញអាំងស៊ុយលីនដោយប្រពន្ធ័ភាពស៊ាំ (autoimmune destruction) ជាដើម។ ជំងឺទឹមនោមផ្អែមប្រភេទ១ត្រូវបានគេធ្វើរោគវិនិច្ឆ័យតាមរយះការពិនិត្យជាតិស្ករក្នុងឈាម (Blood Sugar) កម្រិតភាគរយជាតិស្ករនៅក្នុងឈាម(HbA1C) និងតេស្ត autoantibodies លើ មុខងារលំពែង។ ផលវិបាកផលវិបាកស្រូចស្រាវមានក្អូត ចុកពោះខ្លាំង ខ្សោយអស់កំលាំង ការបាត់បង់ជាតិទឹកដែលអាចបណ្តាលឲ្យសន្លប់។ ផលវិបាករយះពេលយូរមាន ជំងឺបេះដូងសរសៃឈាម(heart disease)...
10Jul