Health Care & Nursing
  • About Us
  • Our Services
    • Nursing Services
    • Elderly Care
    • Caregivers
    • Home Therapy
    • Medical Escort
    • Specialised Care
    • First Aid Support
  • Health 101
  • Our Nurses
  • Hospicareers
  • Contact
  • About Us
  • Our Services
    • Nursing Services
    • Elderly Care
    • Caregivers
    • Home Therapy
    • Medical Escort
    • Specialised Care
    • First Aid Support
  • Health 101
  • Our Nurses
  • Hospicareers
  • Contact
hospicare2023-02-02T04:35:45+07:00

១) ការគ្រប់គ្រងជាតិស្ករ៖
ការគ្រប់គ្រងជាតិស្ករជាចំណុចសំខាន់នៃការគ្រប់គ្រងនិងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចមួយចំនួនដូចខាងក្រោម៖
– ស្វែងយល់ពីប្រភេទចំណីអាហារដែលសម្បូរជាតិស្ករ និងចៀសវាងបរិភោគអាហារដែលសម្បូរជាតិស្ករពីរបីមុខជាន់គ្នា
– ត្រូវស្វែងយល់ពីសន្ទស្សន៍ជាតិស្ករក្នុងចំណីអាហារ (សន្ទស្សន៍ជាតិស្ករជាល្បឿននៃការស្រូបចូលក្នុងឈាមនៃជាតិស្ករក្រោយពេលយើងទទួលទានចំណីអាហារដែលមានជាតិស្ករ។ ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករខ្ពស់ ខ្លះមធ្យម ខ្លះទាប អ្នកជំងឺទឹកនោមផ្អែមគប្បីបន្ថយចំណីអាហារដែលមានសន្ទស្សន៍ជាតិខ្ពស់)
– ហាត់ប្រាណជាប្រចាំ ៣០នាទី ២ទៅ៣ដងក្នុងមួយសប្តាហ៍
– ស្វែងរកគ្រូពេទ្យនៅពេលដែលជាតិស្ករមិនអាចគ្រប់គ្រងបានតាមរយៈរបបអាហារនិងការហាត់ប្រាណ
– ជួសជាតិស្ករជាប្រចាំនិងកត់ត្រាទុក ទាំងមុននិងក្រោយអាហារ

២) គ្រប់គ្រងសម្ពាធឈាម៖
ការព្យាបាលអ្នកជំងឺទឹកនោមផ្អែមមិនមែនមានត្រឹមតែការបញ្ចុះជាតិស្ករនោះទេគឺត្រូវគិតអំពីសម្ពាធឈាមថែមទៀត ដើម្បីកាត់បន្ថយផលវិបាកនានា។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចខាងក្រោយ៖
– បន្ថយការពិសាប្រៃ មានដូចជាគ្រឿងផ្អាប់
– រក្សាសម្ពាធឈាមឲ្យនៅក្រោម ១៤០/៩០មីលីម៉ែត្របារ៉តសម្រាប់អ្នកជំងឺទឹកនោមផ្អែមទូទៅ និងក្រោយម១៣០/៨០មីលីម៉ែត្របារ៉ត សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានមុខងារតម្រងនោមធ្លាក់ចុះ
– ឆាប់ពិភាក្សាជាមួយគ្រូពេទ្យអំពីសម្ពាធឈាម ក្នុងករណីមិនប្រក្រតី

៣) គ្រប់គ្រងជាតិខ្លាញ់៖
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ភាគច្រើនមានផលវិបាកលើសរសៃឈាមបេះដូង ខួរក្បាលនិងសរសៃឈាមនៅអវយវៈខាងក្រោមជាដើម។ ហេតុនេះហើយ ដើម្បីកាត់បន្ថយនូវហានិភ័យខាងលើ អ្នកជំងឺគួរគប្បីអនុវត្តដូចខាងក្រោម៖
– បន្ថយបរិភោគអាហារដែលមានខ្លាញ់ច្រើន ដូចជាអាហារបំពង ចៀន ឬក៏គ្រឿងក្នុងសត្វ…
– រក្សាកុំឲ្យលើសទម្ងន់
– ពិនិត្យជាតិខ្លាញ់យ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ រួចប្រឹក្សាជាមួយគ្រូពេទ្យ តើជាតិខ្លាញ់របស់យើងលើសហើយឬនៅ

៤) ពិនិត្យនិងតាមដានតម្រងនោម៖
– ពិនិត្យមើលមុខងារតម្រងនោមតាមរយៈការពិនិត្យឈាម Creatinine, Urée ឲ្យបានយ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ
– ពិនិត្យមើលទឹកនោម Microalbumine យ៉ាងហោចណាស់ឲ្យបាន១ដងក្នុង១ឆ្នាំ
– ពិភាក្សាជាមួយនឹងគ្រូពេទ្យអំពីការតាមដានតម្រង់នោមនិងព្យាបាលឲ្យបានទាន់ពេលវេលា
– ចៀសវាងការយល់ច្រលំថា ថ្នាំពេទ្យដែលព្យាបាលជំងឺទឹកនោមផ្អែមនាំឲ្យខូចតម្រងនោម។ ការសិក្សាមិនបានបង្ហាញថាមានថ្នាំពេទ្យ សំរាប់ព្យាបាលទឹកនោមផ្អែមណាមួយដែលធ្វើឲ្យខូចតម្រងនោមនោះទេ។ ផ្ទុយទៅវិញ ការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អនោះទេដែលធ្វើឲ្យខូចតម្រងនោម

៥) ពិនិត្យនិងតាមដានភ្នែក៖
ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចធ្វើឲ្យអ្នកជំងឺមានបញ្ហាបាតភ្នែក និងជំងឺភ្នែកមួយចំនួនទៀត ហេតុដូច្នេះហើយ អ្នកជំងឺគួរគប្បីអនុវត្តដូចខាងក្រោម៖
– ត្រួតពិនិត្យភ្នែកយ៉ាងតិចឲ្យបាន១ដងក្នុង១ឆ្នាំទោះបីមិនមានរោគសញ្ញាអ្វីក៏ដោយ
– ប្រឹក្សាជាមួយនឹងគ្រូពេទ្យភ្នែកក្នុងករណីមានរោគសញ្ញាដូចជាស្រវាំងភ្នែក ព្រិលភ្នែកជាដើម

៦. ពិនិត្យនិងតាមដានជើង៖
អ្នកជំងឺទឹកនោមផ្អែមប្រឈមមុខខ្ពស់នឹងការមានដំបៅក្រជា ឬក៏កាត់ម្រាមជើង ឬក៏កាត់ជើងតែម្តង ខ្ពស់ជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម ហេតុដូច្នេះហើយមានចំណុចមួយចំនួនដែលយើងត្រូវអនុវត្តប្រតិបត្តិ៖
– ដុសសម្អាតជើងឲ្យបានស្អាតជាប្រចាំ
– ចៀសវាងយកទឹកក្តៅ ឬឆ្នាំអ៊ុតមកស្អំ
– ចៀសវាងដើរជើងទទេ
– ករណីមានដំបៅ ដាច់ខាតត្រូវតែទៅប្រឹក្សាជាមួយគ្រូពេទ្យទោះបីដំបៅនោះតូចយ៉ាងណាក៏ដោយ

៧) បញ្ឈប់ការជក់បារី៖
បារីនិងជំងឺទឹកនោមផ្អែម បើបូកបញ្ចូលគ្នាគឺជាគ្រោះធំរបស់អ្នកជំងឺ។ ដាច់ខាតត្រូវតែបោះបង់ការជក់បារីឲ្យបាន ព្រោះអ្នកជំងឺទឹកនោមផ្អែមដែលជក់បារីប្រឈមមុខខ្ពស់ជាងអ្នកដែលអត់ជក់បារីទៅលើជំងឺសរសៃឈាមបេះដូង ការកាត់ជើង និងការខូចបាតភ្នែក

៨) ប្រឹក្សាជាប្រចាំជាមួយគ្រូពេទ្យ៖
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរគប្បីយល់ថា ជំងឺទឹកនោមផ្អែមប្រភេទី២ជាជំងឺដែលវិវឌ្ឍទៅមុខជាប្រចាំ ពីព្រោះថា ខ្លួនយើងអាចចាស់ លំពែងយើងក៏ចាស់ ក៏ចុះទ្រុឌទ្រោមផងដែរ (លំពែងជាដើមហេតុធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែមប្រភេទទី២)។ អ្នកជំងឺគួរគប្បី៖
– ចៀសវាងការលេបថ្នាំតាមគ្នា
– ចៀសវាងការទិញថ្នាំទឹកនោមផ្អែមដោយគ្មានវេជ្ជបញ្ជា
– ប្រឹក្សាអំពីថ្នាំដែលអ្នកជំងឺទទួលទាន ពីព្រោះជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ អ្នកជំងឺត្រូវទទួលទានថ្នាំរយៈពេលយូរ ដូច្នេះហើយអ្នកជំងឺនិងក្រុមគ្រួសារគួរគប្បីស្វែងយល់អំពីប្រភេទថ្នាំលេប ឬក៏ថ្នាំចាក់នីមួយៗដែលអ្នកជំងឺប្រើប្រាស់រាល់ថ្ងៃ។

ហេតុដូច្នេះហើយការតាមដានជាប្រចាំជាមួយគ្រូពេទ្យគឺពិតជាកត្តាសំខាន់ ជាពិសេសជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភព៖ Calmette Hospital

ការថែទាំបន្តពីមន្ទីរពេទ្យ ប្ញនៅផ្ទះ សម្រាប់មនុស្សជាទីស្រលាញ់របស់លោកអ្នកពិតជាត្រូវការចំបាច់ខ្លះណាស់ចំពោះ អ្នកជំងឺទឹកនោមផ្អែម។ Hospicare មានផ្តល់ជូននៅគិលានុបដ្ឋាកមើលថែទាំអ្នកជំងឺទឹកនោមផ្អែម ២៤ម៉ោងក្នុង១សប្តាហ៏ ដែលផ្តល់ជូនដោយគិលានុបដ្ឋាកដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើការងារមើលថែទាំតាមបច្ចេកទេស វិជ្ជាជីវៈថែទាំវេជ្ជសាស្រ្ត និងអនុវត្តន៏តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតនៅក្នុងការមើលថែទាំ។
ទំនាក់ទំនងផ្នែកផ្តល់សេវាកម្ម៖ Tel: 015 690 015 | 092111 292 អុីម៉ែល៖ hospicareofficial@gmail.com


Related Posts

អត្ថប្រយោជន៍ដ៏សំខាន់នៃការពិនិត្យសុខភាពជាប្រចាំ

ការពិនិត្យសុខភាពជាប្រចាំ គឺជាទម្លាប់ដ៏ល្អមួយដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងគុណភាពជីវិតរបស់យើង។ មនុស្សជាច្រើនតែងរង់ចាំរហូតដល់មានអាការៈឈឺចាប់ ឬបញ្ហាសុខភាពធ្ងន់ធ្ងរ ទើបទៅជួបគ្រូពេទ្យ។ ទង្វើនេះ គឺផ្ទុយស្រឡះពីគោលបំណងនៃការពិនិត្យសុខភាពបង្ការ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏សំខាន់នៃការពិនិត្យសុខភាពជាប្រចាំ៖ ១. ការរកឃើញ និងព្យាបាលជំងឺទាន់ពេលវេលា អត្ថប្រយោជន៍ចម្បងបំផុតនៃការពិនិត្យសុខភាព គឺអាចឱ្យគ្រូពេទ្យរកឃើញបញ្ហាសុខភាពនានាតាំងពីដំណាក់កាលដំបូង។ ជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺមហារីក និងជំងឺបេះដូង អាចវិវឌ្ឍន៍ដោយគ្មានរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូង។ តាមរយៈការពិនិត្យឈាម... read more

អត្ថប្រយោជន៏ ១០ យ៉ាងនៃការព្យាបាលដោយចលនា សម្រាប់អ្នកជំងឺរ៉ាំរ៉ៃ និងអ្នកជំងឺចាស់ជរា

ជារឿយៗមានការយល់ច្រឡំថាការព្យាបាលដោយចលនាមានប្រយោជន៍សម្រាប់តែបញ្ហាឈឺសាច់ដុំ និង របួសសាច់ដុំប៉ុណ្ណោះតែមនុស្សជាច្រើនមិនបានចាប់ (more…) read more

ស្វែងយល់អំពីជំងឺវង្វេងស្មារតី ដែលកើតមាននៅលើមនុស្សជាទីស្រលាញ់របស់លោកអ្នក

ជំងឺវង្វេង (ជំងឺវង្វេងស្មារតី)   គឺជាពាក្យទូទៅដែលសំដៅលើបញ្ហាប្រព័ន្ធប្រសាទដែលជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខុមាលភាពផ្លូវចិត្ត អារម្មណ៍និងរាងកាយរបស់មនុស្សម្នាក់ៗ។ ថ្វីដ្បិតតែមិនមានការព្យាបាលច្បាស់លាស់សម្រាប់ជំងឺនេះក៏ដោយក៏មានវិធី ជាច្រើនដើម្បីជួយអ្នកជំងឺវង្វេងគ្រប់គ្រងរោគសញ្ញា និងរស់នៅក្នុងជីវិតឱ្យបានពេញលេញ។ (more…) read more

គន្លឹះអាហារូបត្ថម្ភសម្រាប់មនុស្សចាស់៖ សារៈសំខាន់នៃរបបអាហារមានតុល្យភាព

នៅពេលដែលយើងចាស់ទៅ រាងកាយរបស់យើងជួបប្រទះនឹងការផ្លាស់ប្តូរជាច្រើន ដែលអាចប៉ះពាល់ដល់តម្រូវការ អាហារូបត្ថម្ភរបស់យើង។ មនុស្សចាស់ត្រូវការអាហារូបត្ថម្ភគ្រប់គ្រាន់ដើម្បីរក្សាសុខភាពល្អ និងគុណភាពជីវិត។ របបអាហារមានតុល្យភាពគឺជាកត្តាសំខាន់បំផុតមួយដែលរួមចំណែកដល់សុខុមាលភាពរបស់មនុស្សចាស់។ ការទទួលទានអាហារដែលមានតុល្យភាពអាចជួយរក្សាសុខភាពល្អ បង្ការជំងឺ និងជួយឱ្យមនុស្សចាស់មានជីវិតរស់នៅប្រកបដោយសុខដុមរមនា។ (more…) read more

តើរាងកាយរបស់មនុស្សចាស់មានការប្រែប្រួលលើផ្នែកអ្វីខ្លះ?

អង្គការសុខភាពពិភពលោកបានកំណត់និយមន័យថាមនុស្សចាស់គឺជាមនុស្សដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅហើយរាងកាយពួកគាត់មានការផ្លាស់យ៉ាងខ្លាំង។ តើរាងកាយរបស់មនុស្សចាស់មានការប្រែប្រួលលើផ្នែកអ្វីខ្លះ? នៅពេលមនុស្សកាន់តែចាស់ទៅសិរីរាង្គមានការផ្លាស់ប្តូរពោលគឺមានការផ្លាស់ប្តូរទាំងផ្លូវកាយនិងផ្លូវចិត្ត។ ដូចនេះការប្រែប្រួលសុខភាពរាងកាយ និងផ្លូវចិត្តពួកគាត់មានដូចជា៖ (more…) read more

តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)?

១) ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ? ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។ (more…) read more

ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម

កូឡេស្តេរ៉ុល គឺជាសារធាតុដែលត្រូវបានគេរកឃើញនៅក្នុងឈាម ខណៈពេលដែលរាងកាយរបស់អ្នកត្រូវការកូលេស្តេរ៉ុលដើម្បីផលិតកោសិកាដែលមានសុខភាពល្អ ហើយកូលេស្តេរ៉ុលខ្ពស់អាចបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។ នៅពេលមានកូលេស្តេរ៉ុលខ្ពស់ គឺជាមូលហេតុធ្វើឲ្យជាតិខ្លាញ់នៅក្នុងសរសៃឈាមរបស់អ្នកកើនឡើងដែរ។ ខ្លាញ់ដែលមាននៅក្នុងសរសៃឈាមទាំងនេះធ្វើឱ្យលំហូរនៃចរន្តឈាមថយចុះ ការដឹកនាំឈាមតាមសរសៃអាក់ទែរទៅកាន់បេះដូងមិនគ្រប់គ្រាន់ដែលជាហេតុបង្ករ  ហានិភ័យនៃការគាំងបេះដូង។ ការថយចុះលំហូរឈាមទៅចញ្ចឹមកោសិកាខួរក្បាល អាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)។ (more…) read more

សុវត្ថិភាពនៃវ៉ាក់សាំងកូវីដ-១៩

១.  តើវ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាព​ដែរឬទេ? ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ជំហានដូចគ្នា​នឹ​ងជំហាន​ដែលប្រើប្រាស់​ក្នុងការ​ផលិត​វ៉ាក់សាំង​ផ្សេងទៀត​ដែរ។ វ៉ាក់សាំង ត្រូវឆ្លងកាត់ការអភិវឌ្ឍ និងការធ្វើ​តេស្តជាច្រើនដំណាក់កាល មុននឹង​ដាក់​ឱ្យ​សាកល្បង​គ្លីនិក ជាធម្មតាត្រូវ​ឆ្លងកាត់​បីដំណាក់កាលសិន។ (more…) read more

តុល្យភាពការងារ និងការថែទាំអ្នកមានគុណ៖ គន្លឹះសម្រាប់កូនៗដែលរវល់និងការងារ ឬអាជីវកម្មខ្លាំង

ការថែទាំអ្នកមានគុណដែលមានវ័យចំណាស់ ឬមានជំងឺរ៉ាំរ៉ៃ ខណៈពេលដែលយើងរវល់និងការងារ ឬអាជីវកម្មខ្លាំង វាមិនមែនជាការងាយស្រួលនោះទេ។ តុល្យភាពការងារ និងការថែទាំអ្នកមានគុណពិតជាបញ្ហាប្រឈមរបស់គ្រប់គ្នា ប្រសិនបើលោកអ្នកពិបាកក្នុងការស្វែងរកពេលវេលាដើម្បីផ្តល់ការថែទាំដល់អ្នកមានគុណ ខាងក្រោមនេះជាគន្លឹះខ្លីៗ ដែលលោកអ្នកអាចសាកល្បងបានដើម្បីផ្តល់ពេលវេលាតបស្នងសម្រាប់អ្នកមានគុណ៖ (more…) read more

អត្ថប្រយោជន៏នៃការថែទាំសុខភាពសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល (Hemorrhagic Stroke) ដែលផ្តល់ដោយអ្នកជំនាញ

តើអ្វីទៅជាជំងឺដាច់សរសៃឈាមខួរក្បាល?  ជំងឺដាច់សរសៃឈាមខួរក្បាល ដែលគេងតែងហៅថា (Hemorrhagic Stroke) គឺជាជំងឺដែលបង្ក ឡើងដោយការដាច់ឬរហែកសរសៃឈាមខួរក្បាលបណ្តាលឲ្យចរន្តឈាមដែលដឹកនាំអុកស៊ីសែន និងសារធាតុចញ្ចឹមទៅកាន់កោសិការខួរក្បាលត្រូវបានកាត់ផ្តាច់។ (more…) read more

Recent Posts

  • អត្ថប្រយោជន៍ដ៏សំខាន់នៃការពិនិត្យសុខភាពជាប្រចាំ
  • Partnership Announcement | Hospicare Cambodia and Sarita-HC Cambodia
  • គន្លឹះអាហារូបត្ថម្ភសម្រាប់មនុស្សចាស់៖ សារៈសំខាន់នៃរបបអាហារមានតុល្យភាព
  • តុល្យភាពការងារ និងការថែទាំអ្នកមានគុណ៖ គន្លឹះសម្រាប់កូនៗដែលរវល់និងការងារ ឬអាជីវកម្មខ្លាំង
  • តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)?


YOUR WELL-BEING, OUR PRIORITY.

YOUR WELL-BEING, OUR PRIORITY. OFFERING QUALITY AND AFFORDABLE CARE FOR YOUR LOVED ONES.

Health Care & Nursing

ABOUT US

OUR SERVICES

Nursing Services Elderly Care Caregivers Home Therapy Medical Escort Specialised Care

CONTACT US

  • Facebook
  • Telegram
  • Mail

Building C5, Street 161, Sangkat Veal Vong, Khan 7Makara, Phnom Penh

© 2024. Hospicare Cambodia. All Rights Reserved.