១. និយមន័យ៖ ជំងឺដំបៅគ្រែ (Bedsore) គឺជាជំងឺដែលបណ្តាលមកពីការងសម្ពាធខ្លាំងទៅលើប្រពន្ធ័ស្បែក និង ជាលិការសាច់ដុំដោយសារការអង្គុយ ឬក៍សម្រាកលើគ្រែក្នុងស្ថានភាពតែមួយរយះពេលយូរ។
២. មូលហេតុ៖ ជំងឺដំបៅគ្រែ ឬដំបៅអេស្កាអាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា៖
- ការអង្គុយឬដែករយះពេលយូរក្នុងស្ថានភាពតែមួយដោយមិនមានការផ្លាស់ប្តូស្ថានភាព។
- ទឹកនោម (Urine) និងសភារៈផ្សេងៗទៀតក៍ជាកត្តាដែលបណ្តាលឲ្យកើតដំបៅគ្រែដែរ។
- ឧបករណ៍វេជ្ជសាស្ត្រ និង ការស្លៀកសំលៀកបំពាក់តឹងណែន។
- ការរអិលដួលឬកាទាញស្បែកក្នុងទិសដៅផ្ទុយគ្នា។
- មួយវិញទៀតអ្នកជំងឺដែលមានការប៉ះទង្កិចជាមួយខួឆ្អឹងខ្នង (Spinal Cord Injury) ប្រឈម និងការកើតដំបៅគ្រែ៩៥% ទាក់ទងទៅនិងការរស់នៅប្រចាំថ្ងៃរបស់គាត់។
៣. ការវិវត្តិនៃដំបៅគ្រែ៖ ការខូចខាតទៅលើស្បែក និងជាលិការសាច់ដុំអាចបណ្តាលឲ្យអ្នកជំងឺមានការឈឺចាប់យ៉ាងខ្លាំងហើយវាក៍ជាបញ្ហាដែលជួបប្រទះញឹកញ៉ាប់បំផុតសម្រាប់ចាស់ជរា និងអ្នកជំងឺដែលមានការថយចុះចលនារាងកាយ។ គេបែងចែកការវិវត្តន៍នៃជំងឺនេះទៅតាមដំណាក់កាលដូចខាងក្រោម៖
ដំណាក់កាលទី១៖ ស្បែកនៅតំបន់នោះមិនទាន់មានករខូចខាតទេតែវាចាប់ផ្តើមមានការឈឺចាប់ រមាស់ និងឡើងក្រហមលើស្បែក ពណ៍ផ្កាឈូក ខៀវ ឬក៍ស្វាយ។ ពេលដែលសង្កត់ទៅលើស្បែកដែលមាន បញ្ហាស្នាមជាំខ្មៅនៅលើស្បែកមិនរលុបបាត់ទេ។ ស្បែកមានលក្ខណះ ក្តៅ ឬត្រជាក់ដូចទឹកកកនៅពេលប៉ះតំបន់នោះហើយវាអាចរឹងជាង ឬទន់ជាងស្បែកនៅជុំវិញនោះ។
ដំណាក់កាលទី២៖ នៅដំណាក់កាលទី២មុខរបួសមានរន្ធរាក់ៗពណ៍គ្រហម ឬផ្កាឈូកហើយអាចមានពងបែកនៅជុំវិញ និងមានសារធាតុរាវហៀរចេញមកក្រៅ។វាមានលក្ខណះខុសប្លែកពីរបួសផ្សេងទៀតដូចជា៖ ការរលាក ការ ដាច់រលាត់ស្បែកឬការមុតកំបិតជាដើមដែលរបួសទាំងនោះ កើតឡើងដោយមិនដឹងខ្លួន។
ដំណាក់កាលទី៣៖ ដំបៅចាប់ផ្តើមស៊ីរូងជ្រៅទៅដល់ស្រទាប់ខ្លាញ់នៅក្រោមស្បែកហើយដំបៅគ្របដណ្តប់ដោយក្រមរ (Scab) ឬជាលិការខូចខាតដែលអាចមានពណ៍ លឿង ប្រផេះ ខៀវ ឬត្នោត។
ដំណាក់កាលទី៤៖ ដំណាក់កាលនេះដំបៅស៊ីរូងទៅដល់ឆ្អឹង (Bone) សរសៃពួរ (Tendon) ឬក៍សាច់ដុំនៅខាងក្រោមស្បែកជាពិសេសកន្លែងដែលមិនសូវមានសាច់ដូចជា តំបន់ភ្នែកគោ កជើង ផ្នែកខាងក្រោយនៃក្បាល ក្បាលឆ្អឹងស្មា ក្បាលឆ្អឹងភ្លៅ និងផ្នែកចង្កះ។នៅដំណាក់កាលនេះរបួសស៊ីរូងទៅដល់ឆ្អឹងនិងមានសភាពធ្ងន់ធ្ងរ។
ដំណាក់កាលទី៥៖ នេះជាដំណាក់កាលចុងក្រោយនៃដំបៅ ឬអាចហៅម្យ៉ាងទៀតថា Unstageable យើងមិនអាចមើលឃើញពីជំរៅនៃមុខរបួសបានទេព្រោះដំបៅត្រូបានគ្របដណ្តប់ដោយក្រមរ(Scab) ឬស្រទាប់ស្បែកដែលខូចខាត (Death Skin)។
ជំងឺដំបៅគ្រែ ឬដំបៅអេស្កា (Bedsore) គឺជាផលវិបាកធ្ងន់ធ្ងរបំផុតចំពោះចាស់ជរា និងអ្នកដែលមាបញ្ហាទាក់ទងទៅនឹងឆ្អឹងខ្នង (Spinal Cord) វាអាចបណ្តាលឲ្យមានការបង្កររោគស្រូចស្រាវឈានទៅដល់ការបាត់បង់ជីវិតប្រសិនបើមិនទទួលបានការព្យាបាល និងការថែទាំប្រកបដោយប្រសិទ្ធភាព។ ការថែទាំបន្តពីមន្ទីរពេទ្យ ប្ញនៅផ្ទះ សម្រាប់មនុស្សជាទីស្រលាញ់របស់លោកអ្នកពិតជាត្រូវការចំបាច់ខ្លះណាស់ចំពោះ អ្នកជំងឺដំបៅគ្រែ។ Hospicare មានផ្តល់ជូននៅគិលានុបដ្ឋាកមើលថែទាំអ្នកជំងឺដំបៅគ្រែ ២៤ម៉ោងក្នុង១សប្តាហ៏ ដែលផ្តល់ជូនដោយគិលានុបដ្ឋាកដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើការងារមើលថែទាំតាមបច្ចេកទេស វិជ្ជាជីវៈថែទាំវេជ្ជសាស្រ្ត និងអនុវត្តន៏តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតនៅក្នុងការមើលថែទាំ។
ទំនាក់ទំនងផ្នែកផ្តល់សេវាកម្ម៖ Tel: 015 690 015 | 092111 292
អុីម៉ែល៖ hospicareofficial@gmail.com