ការថែទាំអ្នកមានគុណដែលមានវ័យចំណាស់ ឬមានជំងឺរ៉ាំរ៉ៃ ខណៈពេលដែលយើងរវល់និងការងារ ឬអាជីវកម្មខ្លាំង វាមិនមែនជាការងាយស្រួលនោះទេ។ តុល្យភាពការងារ និងការថែទាំអ្នកមានគុណពិតជាបញ្ហាប្រឈមរបស់គ្រប់គ្នា ប្រសិនបើលោកអ្នកពិបាកក្នុងការស្វែងរកពេលវេលាដើម្បីផ្តល់ការថែទាំដល់អ្នកមានគុណ ខាងក្រោមនេះជាគន្លឹះខ្លីៗ ដែលលោកអ្នកអាចសាកល្បងបានដើម្បីផ្តល់ពេលវេលាតបស្នងសម្រាប់អ្នកមានគុណ៖
១. កាលវិភាគទំនាក់ទំនងឱ្យបានទៀងទាត់
ទោះបីជាអ្នកមិនអាចមានវត្តមាន នៅផ្ទាល់ជាមួយពួកគាត់ក៏ដោយ ការរក្សាទំនាក់ទំនងជាទៀងទាត់ជាមួយ អ្នកមានគុណរបស់លោកអ្នកគឺជារឿងសំខាន់បំផុត។ កំណត់កាលវិភាគការហៅទូរសព្ទប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ ដើម្បីពិនិត្យមើលសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងស្វែងយល់ពីតម្រូវការបន្ទាន់របស់ពួកគាត់ឱ្យបាន ទាន់ពេលវេលា។ ការសន្ទនាសាមញ្ញអាចធ្វើឱ្យពួកគេមានអារម្មណ៍ថាបានទទួលយកចិត្តទុកដាក់ និងឱ្យតម្លៃ ហើយវាបានជួយកាត់ បន្ថយអារម្មណ៍ឯការរបស់ពួកគាត់។
២. ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីរក្សាទំនាក់ទំនង
កាត់បន្ថយភាពឯការរបស់ពួកគាត់លោកអ្នកអាចបង្រៀនពួកគាត់ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម ដើម្បីភ្ជាប់ ទំនាក់ទំនងជាមួយលោកអ្នកឱ្យបានកាន់តែប្រសើរឡើង ហើយលោកអ្នកអាចប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមដើម្បី ធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់តាមរយៈការខលជាវីដេអូ ឬផ្ញើរូបថតសម្រាប់ពួកគាត់។ ការបានឃើញមុខ តាមរយៈវីដេអូ ឬរូបថតពិតជាបានជួយឱ្យពួកគេមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយកូនៗរបស់ខ្លួន ហើយមានអារម្មណ៍ថាកូនៗរបស់ពួកគាត់នៅក្បែរខ្លួន។
៣. គាំទ្រដល់សកម្មភាពចូលរួមសង្គមរបស់ពួកគាត់
ការចូលរួមសកម្មភាពសង្គមអាចជួយឱ្យអ្នកមានគុណ ផ្សាទំនាក់ទំនងរបស់ពួកគាត់ជាមួយសហគមន៍ និងជួបជុំមិត្តភក្ដិចាស់ៗរបស់ពួកគាត់។ នៅពេលដែលបានចូលរួមជាមួយសកម្មភាពសង្គមពួកគាត់មាន អារម្មណ៍ថាខ្លួនជាមនុស្សមានសុខភាពល្អនៅឡើយ ពួកគាត់មិនត្រូវបានគេទុកចោល និងមានភាពជាម្ចាស់ការលើខ្លួនឯងកាន់តែប្រសើរឡើង ហើយវាក៏កាត់បន្ថយអារម្មណ៍ឯកោនៅពេលអ្នកជាប់រវល់។
៤. រៀបចំកាលវិភាគជួបជុំសម្រាប់អ្នកមានគុណ
មិនថាស្ថានភាពរវល់ខ្លាំងយ៉ាងណាក៏ដោយ អ្នកត្រូវរៀបចំកាលវិភាគញ៉ាំអាហារ ឬជួបជាមួយអ្នកមានគុណ ឬរៀបចំសម្រាប់អ្នកមានគុណជួបជុំជាមួយមិត្តភក្ដិចាស់ៗរបស់ពួកគាត់តាមដែលអាចធ្វើទៅបាន។ ការញ៉ាំអាហារ ឬអង្គុយជជែកលេងជាមួយពួកគាត់ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពង្រឹងសុខភាពផ្លូវចិត្តរបស់ពួកគាត់ និងស្វែងយល់ពីស្ថានភាពសុខភាពផ្លូវកាយរបស់ពួកគាត់បន្ថែម។
៥. ស្វែងរកសេវាកម្មថែទាំសុខភាពសម្រាប់អ្នកមានគុណ
ប្រសិនបើអ្នកមានគុណរបស់អ្នកមានវ័យជរា ហើយមានជំងឺប្រចាំកាយ តែអ្នកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ ថែទាំពួកគាត់អ្នកអាចស្វែងរកសេវាកម្មថែទាំសុខភាពសម្រាប់មើលថែទាំពួកគាត់ ជំនួសលោកអ្នកបាន។ ការផ្ដល់ការថែទាំសុខភាពពីអ្នកជំនាញដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានវិជ្ជាជីវៈអាចជួយឱ្យស្ថានភាព សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់មានស្ថិរភាពល្អ និង និងកាត់បន្ថយការព្រួយបារម្មណ៍របស់លោកអ្នកទៅ លើការមើលថែទាំអ្នកមានគុណ។
សម្រាប់លោកអ្នកដែលមានបំណងចង់ធ្វើការប្រឹក្សាយោបល់ ឬស្វែងរកសេវាកម្មថែទាំសុខភាពចល័តសម្រាប់អ្នក មានគុណ អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារ ហូស្ពីកឃែ ខេមបូឌា បានគ្រប់ពេលវេលា តាមរយៈលេខទំនាក់ទំនងខាងក្រោម៖ ទូរស័ព្ទ/តេលេក្រាម ៖ 015 690 015 ឬ អ៉ីម៉ែល៖vorleakoun@hospicare.co ឬ អញ្ជើញមកកាន់ការិយាល័យរបស់យើង៖ អាគារC5 ផ្លូវលេខ161 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ